ដើមឆ្កែស្រែងជាឱសថព្យាបាលសម្រាប់ជំងឺ ច្រើនប្រភេទ
ដោយៈ សេង ស៊ីដារ៉ូ

ឆ្កែស្រែង ជាប្រភេទរុក្ខជាតិដើមឈើ មានមែកច្រើន ដុះនៅតាមព្រៃរ បោះ និងព្រៃក្រាស់មធ្យម មានកំពស់ពី ៨ ទៅ ១៥ម៉ែត សំបកពណ៌ ប្រផេះ ខាងក្នុងពណ៌ស ស្លឹកមានរាងពងក្រពើ ធំ ដុះឆ្លាស់ទង។
ផ្កាប្រហាក់ប្រហែលនឹងផ្កាទៀប។ វាជាប្រភេទឈើមិនសូវជាប់ទេ តែអាចប្រើដើម្បីសង់ជារោងបណ្ដោះអាសន្នបាន។
គេប្រើប្រាស់ ដើម ឫស សំបកនៃរុក្ខជាតិឆ្កែស្រែងធ្វើជាឱសថព្យាបាល ជំងឺ ដូចជា៖
–ស្ងោរផឹកដើម្បីបញ្ចុះកំដៅ។
–សំបកមានធាតុមួយដែលអាចបំបាត់រោគវិលមុខ។
–សាច់ដើមកោសជាកំទេចតូចៗ ហាលឲ្យស្ងួត មូរជក់ដើម្បីព្យាបាលរោគច្រមុះ។
–ឆ្កែស្រែងលាយជាមួយមុខឈ្នាង អាចជួយព្យបាលរោគរបេងសួត ហើយជាពិសេស រុក្ខជាតិនេះ មានផ្ទុកសារធាតុដែលអាចសម្លាប់អាមីបបាន។
សូមបញ្ជាក់ថា ៖ ដើមឆ្កែស្រែង មានផ្ទុកសារធាតុដូចជា POLYPHENOL GLYCOSIDES។
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
https://kronglungvek.com.kh

Post a Comment