លោកជំទាវ ម៉ែន សំអន ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការ ទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូនៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ម៉ែន សំអន ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ដែលនឹងប្រព្រិត្តនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ( ២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២ )។
ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងជាប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាមនាពេលនេះ គឺមានការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល វៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ពិសេសតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា៖ បើតាមកម្មវិធី នៃដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ( ២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២)។ នៅក្នុងពិធីមីទ្ទិញនេះ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នឹងមានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម មួយចំនួនទៀតទៅតាមពិធីការ នៃការទូតផងដែរ។
ដកស្រង់ចេញពីផេក របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
https://kronglungvek.com.kh

Post a Comment