Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើសុំអាជ្ញាធរមានសមត្ថ កិច្ចចាត់វិធានការផ្លូវច្បាប់លើទៅ​ឈ្មោះ គឹម ច័ន្ទរតនា ដែលច្រៀងបទ “ផ្កាយរះកណ្តាលថ្ងៃ” និងអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ខូចឈ្មោះ​ គ.ជ.ប

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចមេត្តាអង្កេត និងចាត់វិធាន​ការ​តាម ច្បាប់ជាបន្ទាន់ ដល់បុគ្គលឈ្មោះ កឹម ច័ន្ទរតនា រស់នៅសហរដ្ឋអាមេរិក ដែល​កំពុងបំផ្លាញ​ដំណើរ​ការ​ប្រជាធិប​តេយ្យនៅកម្ពុជា តាមរយៈហ្វេសប៊ុក ឈ្មោះ វរភាព សម រង្ស៊ី។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ កឹម ច័ន្ទរតនា បានផ្សព្វផ្សាយបទចម្រៀង “ផ្កាយរះកណ្តាលថ្ងៃ” ដោយ​ច្រៀង​បង្ខូចឈ្មោះ គ.ជ.ប ថាចោរ និងបង្កប់ន័យអសុរោះ អសីលធម៌ ប្រមាថយ៉ាងធ្ងន់ធ្ងរដល់​ស្ថាប័ន​គ.ជ.ប​។ គ.ជ.ប សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ជនអគិតិ មានចេតនាទុច្ចរិតក្នុង​គោល​ដៅបម្រើផលប្រយោជន៍​និងមហិច្ឆតាខ្លួន។

No comments

Powered by Blogger.