Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចថា ៖ ប្រធាន អនុ​ប្រធាន និង​សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានព្យួរសិទ្ធិ បោះឆ្នោតបណ្តោះ​អាសន្ន

 ភ្នំពេញ

ដោយ៖ ហុង ចំណាប់


សេចក្តីសម្រេចចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប បានប្រកាសថា ក្រៅពីប្រធានដែល ត្រូវបានព្យួរឈ្មោះសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នហើយនោះ អនុប្រធាន និងសមាជិក សរុប​ ៩រូប ក៏ត្រូវបានព្យួរសិទ្ធិបោះ ឆ្នោតដូចគ្នាដែរ។ ការព្យួរសិទ្ធិបោះឆ្នោតនេះ គឺធ្វើតាមច្បាប់ស្តីពីការបង្កើតស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអព្យាក្រឹតភាព។

សេចក្តីសម្រេចរបស់ គ.ជ.ប បានបង្ហាញថា ឈ្មោះមន្ត្រីដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតទាំង ៩រូបនេះ រួមមាន៖

១ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប

២ ឯកឧត្តម នុត សុខុម អនុប្រធាន ឯកឧត្តម

៣ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប

៤ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប

៥ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប

៦ ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប

៧ ឯកឧត្តម ឯម សុផាត សមាជិក គ.ជ.ប

៨ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប

៩ ឯកឧត្តម ហង្ស​ ពុទ្ធា សមាជិក គ.ជ.ប

ឯកឧត្តម ហង្ស​ ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ ថា ការសម្រេចព្យួរសិទ្ធិ​បោះឆ្នោតជាបណ្តោះអាសន្ន សម្រាប់ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប គឺធ្វើ​ឡើង​តាម​ច្បាប់ស្តីពីការបង្កើតស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធានា​អព្យាក្រឹត​ភាព​​។​

ចំពោះប្រធាន អនុប្រធាន និងសមាជិក រុបទាំង៩រូប ក្រោយ​ពេលឈប់តួនាទី ជមាជិក គ.ជ.ប រយៈ​ពេល​២ឆ្នាំ គឺមិនអនុញ្ញាតឱ្យចូលធ្វើសកម្មភាពនយោបាយជាមួយ គណបក្សណាមួយ​នោះ​ទេ។

ឯកឧត្តម ហង្ស​ ពុទ្ធា បានមានប្រសាសន៍ទៀតថា ដោយឡែក ព្រះមហា ក្សត្រ​ និងសម្តេចម៉ែ ទ្រង់​មានសិទ្ធិ ប៉ុន្តែព្រះអង្គទាំងពីរទ្រង់ក៏មិនយាងទៅបោះឆ្នោតដែរ៕

https://kronglungvek.com.kh

No comments

Powered by Blogger.