សន្តិភាព ទើបមានខួបទី ១៣៦ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខ ការងារ»
ដោយៈ សេង ស៊ីដារ៉ូ
ឯកឧត្តម ហ៊ុន មានី បានអញ្ជើញចូលរួម អបអរសាទរខួបទី១៣៦ នៃ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិ សុខ ការងារ» តាមគោលនយោបាយ និងការកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដើម្បីទំនាក់ទំនងការទូតជាមួយបទេសក្នុងការទាក់ ទាញវិនិយោគ និងបង្កើតការងារជាបន្តបន្ទាប់សម្រាប់ប្រជាពលរដ្ឋ និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិ សុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ។
នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត ច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលបានដាក់ចេញយ៉ាងចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងជីវភាពរបស់កម្មករនិយោជិត ប្រាសចាកពីអសន្តិសុខហិរញ្ញវត្ថុ។
សន្តិភាព កើតចេញពីការតស៊ូប្តូរផ្តាច់ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ មានតែសន្តិភាពទេ គឺជាកត្តាស្នូលនៃការសម្រេចបានតាមផែនការ និងយុទ្ធសាស្រ្តទាំង អស់នេះបាន ដែលមិនគួរមើលរំលង។
ក្នុងរយៈពេល ជាង២ទសវត្សរ៍ នៃសន្តិភាពពេញបរិបូណ៌ និងស្ថិរភាព ព្រមទាំងការដឹកនាំ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយនិងប្រកប ដោយ ភាពវៃឆ្លាតរបស់សម្តេចតេជោនេះទេ ដែលធ្វើឱ្យកម្ពុជាបានបោះជំហា នទៅមុខកាន់តែប្រសើរ ដែលទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ អរគុណសន្តិភាព។
https://kronglungvek.com.kh

Post a Comment