សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាជួបការលំបាក ព្រោះតែវិបត្តិនៃសង្គ្រាមរុស្សី និងអ៊ុយ ក្រែន ប៉ុន្តែរយៈពេលនេះកម្ពុជា ជីកមាសបាន ២,២៧៥គីឡូក្រាម
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាជួបការលំបាក នេះ គឺព្រោះតែវិបត្តិនៃសង្គ្រាម រុស្សី និង អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្តខ្លាំងជាងគេ នៅថ្ងៃទី៣០ ខែមីនា ដែលជាថ្ងៃ បំបែក ឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលពន្ធដារបាន ២៣៦ លានដុល្លារ។រយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ ៧០០លានដុល្លារ។ ចំណូល ខែមករា ប្រមាណ ២៨៨លាន ខែកុម្ភៈ ប្រមាណ ២២៣លាន ខែមីនា ប្រមាណ ៧០០លាន។សរុបរយៈពេល ៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនាយករដ្ឋមន្ត្រីភ័យជាង គេ គឺអត់មានថវិកាបើកប្រាក់ខែជូនមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ការជីកយកប្រេងនៅ ខេត្តព្រះសីហនុកំពុងជួបបញ្ហាហើយ តែត្រូវបានជំនួសដោយការជីក មាស។ រយៈពេល៩ខែគិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ ពេលនេះកម្ពុជាជីកមាសបាន២,២៧៥គីឡូក្រាម ចំនួននេះគិតត្រឹមមួយ កន្លែងប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យពន្លឿន នៃ ការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។ សម្តេចតេជោ បានណែនាំលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀប ចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធ ជន។ សម្តេចតេជោ បានលើកឡើងថា ការធ្វើបែបនេះដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការ
ពារ។ សម្តេចតេជោ បានថ្លែងបន្តថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនពឹងផ្អែកលើសម្តេចតែម្នាក់ឯងនោះឡើយ គឺបានមកពីការចូល
រួមពីគ្រប់កោសិកាសង្គម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើសន្តិភាពសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពេលបុណ្យទានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្មានសម្រាកនោះទេ ត្រូវមើលឃើញពីគុណសម្បត្តិនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រសម្តេច ផ្តល់ឱកាសយកប្រទេសចេញពីភ្លើងសង្គ្រាម និងជម្រុញការអភិវឌ្ឍប្រទេសមានភាពរីកចម្រើន៕
https://kronglungvek.com.kh

Post a Comment