សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយ បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងជោគវាសនារួមគ្នា រវាងកម្ពុជា និងមិត្តចិន
ភ្នំពេញ- កំពត
ដោយៈ ហុង ចំណាប់
ជា ដែលសមិទ្ធិផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀតបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជោគវាសនារួមគ្នា។ នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ និងបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣សំខាន់ណាស់ព្រោះជាផ្លូវត ភ្ជាប់ទៅកាន់ខេត្តផលិតអំបិលតែមួយគត់របស់កម្ពុជា។
ម្តេចតេជោ បានថ្លែងទៀតថា ដោយសារកំណើនចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំងទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី ហើ យកំណាត់ផ្លូវជាតិលេខ៣នេះ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។
សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវព្រោះវាលើកសោភ័ណភាពនិងមានភាពបៃតងស្រស់លើដងផ្លូវ។ ហើយសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវ ធ្វើជាកន្លែងបន្ទោបង់នោះទេ ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣បានផ្តល់ផលប៉ះពាល់ជាខ្លាំង ដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គួរពិនិត្យការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។ សម្តេចតេជោ ក៏កោតសរសើរពីការរៀបចំដាក់កាមេរ៉ាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនៅកម្ពុជាបានផ្លាស់ប្តូរហើយ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងម៉ាំ។ កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។
ក្នុងនោះប្រមាណ៤០លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ចំណែកកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលវិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស រដ្ឋាភិបាលចិននឹងជួយសាងសង់កំណាត់ផ្លូវនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកា សាង សង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ មកដល់ពេលនេះ ចិនផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់២៩ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ ផ្លូវកំពុងសាងសង់ចំនួន៣ខ្សែប្រវែង៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពានប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ៥៦លានដុល្លារ។ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀតសម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ សម្តេចតេជោ បានបន្តថា ចិត្តធម៌របស់អាជ្ញាធរឱ្យប្រជាពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវនេះ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។ ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិនឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។ ដើម្បីតែសប្បាយហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរមិនគួរគប្បីនោះឡើយ។
https://kronglungvek.com.kh
Post a Comment