Header Ads

សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្តីពី គណបក្សនយោបាយស្នើសុំបង្កើតគណនីអ្នក​ប្រើប្រាស់​កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


ប្រធាននាយកដ្ឋានស្តីទី និងការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋា ភិបាលបានចេញរបាយការណ៍ ចុះ​នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ ស្តីពី គណបក្សនយោបាយស្នើសុំ​បង្កើត​គណនីអ្នកប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

យោងតាមឯកសាររបស់ប្រធានយកដ្ឋានស្តីទី (គ.ជ.ប) និងការិយាល័យ​កិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែន​រដ្ឋាភិ​បាល រួមមានដូចខាងក្រោម៖

១ គណបក្សប្រជាជនកម្ពុជា លិខិតលេខ ០០៧/០១២២/លគ.គក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត សម្រេច លេខ ០៩១ គ.ជ.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

២ គណបក្សឆន្ទៈខ្មែរ លិខិតលេខ ០០៥/២២ គឆខ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត សម្រេចលេខ ០៩២ គ.ជ.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

៣ គណបក្សកម្ពុជានិយម លិខិតលេខ ០០១៧/២២ បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លិខិតសម្រេច លេខ ១០៣ គ.ជ.ប ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

៤ គណបក្សសំបុកឃ្មុំសង្គមប្រធិបតេយ្យ លិខិតសម្រេចលេខ ០០៣/០១២២ គ.ស.ស.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត​សម្រេចលេខ ១០៨ គ.ជ.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

៥ គណបក្ស សញ្ជាតិកម្ពុជា លិខិតលេខ ០៣៤ គ.ស.ក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លិខិតសម្រេច លេខ ១០៩ គ.ជ.ប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

៦ គណបក្សឯកភាពជាតិខ្មែរ លិខិតលេខ ២២/២២/គ.ឯ.ជ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត សម្រេចលេខ១២២ គ.ជ.ប ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

៧ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លិខិតលេខ ០១០២/២២ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លិខិតសម្រេច លេខ ១២៣ គ.ជ.ប ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

៨ គណបក្សភ្លើងទៀន លិខិតលេខ ០៤២/២២ ហ.ស.ប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លិខិតសម្រេច លេខ ១២៦ គ.ជ.ប ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

៩ គណបក្សហ៊្វុនស៊ិនប៉ិច លិខិតលេខ ០៤២/២២ ហ.ស.ប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លិខិតសម្រេចលេខ ១២៥ គ.ជ.ប ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

១០ គណបក្សខ្មែរតែមួយ លិខិតលេខ ០៤៥/២២ គ.ខ.ម ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត សម្រេចលេខ ១២៤ គ.ជ.ប ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

១១ គណបក្សប្រជាធិប្យតេយ្យមូលដ្ឋាន លិខិតលេខ ០០៧/២២ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លិខិត សម្រេចលេខ១៥១ គ.ជ.ប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់​ខាង​លើ​រួចមក គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើខ្លឹម​សារស​ម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោត ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

https://kronglungvek.com.kh


No comments

Powered by Blogger.