សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ កងទ័ពរុស្ស៉ីមិនអាចផ្តួល រំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ច្រកចេញតែមួយ គត់គឺ ការចរចាដោយសន្តិវិធី
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ កងទ័ពរុស្ស៉ីមិនអាចផ្តួល រំលំអ៊ុយក្រែន តាមរយៈកម្លាំងយោធាបានទេ ឯអ៊ុយក្រែនក៏មិនអាចកំ ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺ មិនអាចយកសង្គ្រាម បញ្ចប់សង្រ្គាមបានទេ ច្រកចេញតែមួយគត់គឺការចរចាដោយសន្តិវិធី។
ស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែក្តៅឡើងៗ ដែល កងទ័ពរបស់រុស្ស៉ី បានវាយចូលកាន់កាប់ទីក្រុងធំៗ និងតំបន់ជាច្រើន នៅក្នុងទឹកដីរបស់អ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវាយប្រហារគ្នាយ៉ាង ខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោ ធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះ
ទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ។
បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិប តីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខ ចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេ សរបស់ ពួកគេ ចូលក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៉ីរ៉ាក់ ស៊ីរី លីប៊ី តើ រហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយ ឬនៅ ?
រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុក កងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួច ហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។
កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយ ផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាម បង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ ដូចដែលខ្ញុំធ្លាប់ លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្រ្គាមដើម្បី បញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយ ជាឧបសគ្គសម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺ ចាប់សម្រាប់ប្រជាជន ដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោម ជំរកសុវត្ថិភាពគួរអាណិត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទទួលបានសន្តិភាព ពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយ សេចក្តីសុខ ក៏ដោយសារចរចារដោយសន្តិភាព ជាមួយនឹងនយោបាយ ឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ បើមិនមានការចរចាសន្តិវិធីរកសន្តិភាព នោះទេ ប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិត នៅក្នុងសង្រ្គាម ក៏អាចថាបានដែរ ហើយនៅពេលនេះខ្ញុំ ក៏សូមអំពាវនាវឱ្យមានកិច្ច សន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយ ក្រែន៕
Post a Comment