Header Ads

ឱសថធម្មជាតិដើមអង្គាដី

ដោយៈ សេង ស៊ីដារ៉ូ


ដើមអង្គាដី ជារុក្ខជាតិឱសថបុរាណស្ថិតនៅក្នុងអំបូរ Leguninosae ដែល មានឈ្មោះខាងវិទ្យាសាស្ត្រថា Sasbania grandiflor ហើយដើម អង្គាដី មានពីប្រភេទ គឺប្រភេទទី១ ជាដើមអង្គាដីដែលមានផ្កាពណ៌ក្រហម លាយពណ៌ស្វាយ ប្រភេទទី២ ដើមអង្គាដីដែលមានផ្កាពណ៌ ស។

អង្គាដីអាចដុះលូតលាស់បាននៅតែតំបន់ អាស៊ីដូចជា កម្ពុជា ថៃ សាំង ហ្គាពួរ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី តែបុណ្ណោះ តែបើនៅតំបន់ អឺរ៉ុប មិនអាចមានដុះលូតលាស់ទេ។

ការប្រើប្រាស់ជាថ្នាំ

សំបកដើមអង្គាដីទាំងស្ងួតក៏បានស្រស់ក៏បាន។

គុណប្រយោជន៍

អាចកែរោគរាករួស បញ្ចុះរាកដោយយកប្រហែលតែមួយក្តាប់ដៃ (៤០ក្រាម) រោលភ្លើងរួចហើយយកមកហា ន់ជាចំណិតៗ ស្ងោរជា មួយទឹកឬទឹកកំបារថ្លាអោយពុះ រួចទើបយកមកផឹក។

ក្រៅពីនោះរុក្ខជាតិអង្គាដី ត្រូវ បានគេបេះយកតែត្រួយខ្ចី ស្លឹកខ្ចី ផ្លែខ្ចី មកទទួលជាបន្លែបាន ដូចជាយកទៅស្លកកូរ ស្លម្ជូរផ្កាអង្គាដី ជាមួយ ត្រីអាំង អន្លក់ទឹកគ្រឿងជាដើម។

រសជាតិនិងសារប្រយោជន៍ចំពោះសុខភាព

ត្រួយខ្ចី ស្លឹកខ្ចី មានរសជាតិផ្អែម តែមានសារប្រយោជន៍កាត់បន្ថយ ឬ ព្យាបាលអាការពិសក្តៅក្នុង និងគ្រុនក្តៅ។

ផ្កាអង្គាដីមានរសជាតិផ្អែមលាយល្វីងតិចៗ តាមរយៈការស្រាវជ្រាវពី​មហា​វិទ្យាល័យនៅរដ្ឋកាលីហ្វ័រញ៉ា ថា ត្រួយអង្គាដី ១០០ក្រាម​នឹង​ផ្តល់​ថាមពលដល់រាងកាយ ៨៧គីឡូក្រាម មានកោសិកាជំនួយសាច់ដុំ ៧.៨ ក្រាម កាល់ស្យូម ៣.៩៥មិល្លីក្រាម ហ្វូហ្វ័រ ៤០មិល្លីក្រាម ដែក ៤.១មិល្លី​ក្រាម បេតាឃែរ៉ូទីន ៨.៦៥៤មិល្លី ក្រាម វីតាមីន A ១.៤៤២មិល្លីក្រាម វីតាមីន B2 0.៣៣មិល្លីក្រាម វីតាមីន C១៩មិល្លីក្រាម។

ដកស្រង់ចេញពីសៀវភៅៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាដោយលោក ស៊ឹង ណាំហុង។

https://kronglungvek.com.kh

No comments

Powered by Blogger.