ក្រុមហ៊ុន ជីប ម៉ុង នាំមកនូវសណ្ឋាគារដ៏ទំនើបលើពិភពលោក ហ៊្វែរហ្វៀល បាយ ម៉ារៀត មកកម្ពុជា
ដោយៈ ហុង ចំណាប់
ជីប ម៉ុង បានពង្រីកវិសាលភាព ក្នុងវិស័យសណ្ឋាគារ លំដាប់ពិភព
លោក ដែលមានឈ្មោះថា ហ៊្វែរហ្វៀល បាយ ម៉ារៀត ( Fairfield by Marriott ) មកកម្ពុជាដែលនឹងមានវត្ត មាននៅអគារពាណិជ្ជកម្មចម្រុះ អន្តរជាតិ «ជីប ម៉ុង ថៅវើ»។
សណ្ឋាគារ ហ៊្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងសណ្ឋាគារ លំដាប់អន្តរជាតិទី២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលនឹងគ្របដណ្តប់ ២០ ជាន់ខាងលើនៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ១៨៥ម៉ែត្រ ជីប ម៉ុង ថៅវើ ។ សណ្ឋាគារដ៏ប្រណីតនេះ នឹងផ្តល់ជូននូវបន្ទប់ស្នាក់នៅលំដាប់អន្តរ ជាតិ សាលប្រជុំទំនើប ភោជ នីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត អមជាមួយនឹងទេសភាព រាជធានីភ្នំពេញមើលពីអគារ ជីប ម៉ុង ថៅវើ ដែលជាអគារខ្ពស់ជាងគេ មួយនៅកម្ពុជា កំពុងសាងសង់យ៉ាង មមាញឹកត្រៀមខ្លួនបើកជាផ្លូវការ នាដំណាច់ឆ្នាំនេះ។
ក្រុមហ៊ុន ជីប ម៉ុង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាង សង់សណ្ឋាគារនេះ ក្រោមការវិនិយោគទុនប្រមាណ ៨០លានដុល្លារ កាលពីឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Marriott International ដែលជា ក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារ ធំជាងគេមួយក្នុងពិភពលោក ដែលគ្រប់គ្រងយីហោសណ្ឋាគារល្បីៗចំនួន៣០សរុបមាន៧០០ទីតាំងក្នុង១៣១ប្រទេសទូទាំងពិភពលោក។
វត្តមានរបស់សណ្ឋាគារដ៏ល្បីល្បាញនេះ នឹងចូលរួមបម្រើវិស័យ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ព្រមទាំងរួមចំណែកធ្វើ ឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងវិស័យ ឧស្សាហកម្មទេសចរណ៍៕
https://kronglungvek.com.kh
Post a Comment