បច្ចុប្បន្ននេះ ស្តៅកំពុងមានទីផ្សារ ព្រោះវាជួយដល់សុខភាព
ខេត្តបាត់ដំបង
ដោយៈ សេង ស៊ីដារ៉ូ
ដើមស្តៅនេះ មានកម្ពស់៥ទៅ៧ម៉ែត្រឯណោះ ហើយក៏ពុំមានការដាំដុះ ច្រើនដែរ ដោយសារនៅពេលទទួលទានទៅវាល្វីង ដូច្នេះហើយទើប មានមនុស្សតិចណាស់ដែលចូលចិត្តហូបស្តៅ។
អ្នកស្រី សំណាង រស់នៅស្រុកបវិល ខេត្តបាត់ដំបង ដែលបានធ្វើការនាំ ចូលដើមស្តៅបង្កាត់នេះ មកលក់ក្នុងស្រុកអស់រយៈ៣ឆ្នាំមកហើយ ពី ប្រទេសថៃ បានឱ្យដឹងថា ដើមស្តៅធ្វើការនាំចូលមាន២ប្រភេទគឺ ស្តៅ ខ្ទិះ និងស្តៅខុសរដូវ ដែលមានតម្លៃលក់ចេញក្នុង ១ដើមថ្លៃ១៦០០០ រៀល។ កូនដើមស្តៅពីរប្រភេទនេះ ដាំដុះក្នុងរយៈពេលជាង២ឆ្នាំតែ ប៉ុណ្ណោះ ឥឡូវការដាំពូជស្តៅបង្កាត់នេះ គឺទទួលផលជាបណ្តើរៗ ហើយ។
អ្នកស្រី សំណាង បានបន្តថា ដោយមើលឃើញតម្រូវការទីផ្សារច្រើន ទើបអ្នកស្រីនាំចូលពូជដើមស្តៅខ្ទិះ និងដើមស្តៅខុសរដូវនេះ យកមក លក់តែម្តង។ ស្តៅខុសរដូវមានគ្រប់ខែ គ្រប់ថ្ងៃ ហើយចំពោះប្រភេទ ស្តៅខ្ទិះមានរសជាតិល្វីងជាងស្តៅខុសរដូវ។ នៅលើទីផ្សារក្នុងស្រុក ស្តៅនេះចងជាបាច់តូចៗប៉ុនមេដៃលក់ចេញបានមួយដុំ១០០០រៀល។
អាស្រ័យដោយសារតែតម្លៃទីផ្សារបានថ្លៃ ដូច្នេះហើយទើបធ្វើឱ្យ កសិករយើងធ្វើការដាំច្រើន។
អ្នកស្រី សំណាង បានបញ្ជាក់ថា ការធ្វើការនាំចូល និងលក់ចេញនៅក្នុង ស្រុកនេះ ក្នុងមួយលើកៗបានចាប់ពី៣០០០ដើមទៅ៥០០០ដើម។ ប្រភេទដើមស្តៅនេះ ផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់អ្នកទទួលទានបើ ទោះបីវាមានរសជាតិល្វីងក៏អាចជាថ្នាំត្រជាក់ផងដែរ។
បច្ចុប្បន្ននេះលំហូរចូលនូវដើមស្តៅបង្កាត់នេះច្រើន មិនត្រឹមតែនាំចូល ពីថៃនោះទេ ស្តៅនេះក៏មានការនាំចូលពីវៀតណាមទៀតផង៕
https://kronglungvek.com.kh
Post a Comment