Header Ads

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្នអត្រាអ្នកស្លាប់ ដោ យសារគ្រោះថ្នាក់ចរាចរណ៍គឺមានចំនួនច្រើនជាងអ្នកកើតជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ 

 ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ កាល ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា បច្ចុប្បន្នអត្រាអ្នកស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនជាងអ្នកកើតជំងឺកូវីដ១៩ទៅទៀត ដោយសារតែពួកគាត់មិនសូវគោរពនូវច្បាប់ចរាចរណ៍ ដែលជាហានិ ភ័យក្នុងការបង្កឱ្យមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។ 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លូវពីបាត់ដំបង មកក្រុងសិរីសោភ័ណដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាកំណាត់ ផ្លូវទី១ក្នុងចំណោមកំណាត់ផ្លូវទាំង៣នៃគម្រោង។ គម្រោងធ្វើឱ្យ ប្រសើ រឡើងវិញផ្លូវជាតិលេខ៥នេះ ចាប់ផ្តើមពីព្រែកក្តាម ស្រុកពញាឮ ខេត្ត កណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោង ប្រើប្រាស់ថវិកាប្រមាណ៥០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា កំណាត់ផ្លូវទាំង៣នេះរួមមាន៖ កំណាត់ទី១ ស្ថិតនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រ វែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០% កំណាត់ទី២ ស្ថិតភាគខាងត្បូង (ព្រែកក្តាម- ធ្លាម្អម) មានប្រវែង ១៣៥, ២៥គីឡូម៉ែត្រសាងសង់សម្រេចបានប្រមាណ៦៤% គ្រោងនឹងបញ្ចប់ នៅពាក់កណ្តាលឆ្នាំ២០២២ និងកំណាត់ទី៣ ស្ថិតនៅភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធី ដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ គឺជាប្រភេទផ្លូវចាក់បេ តុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបាន ពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រ វែង ២៣ម៉ែត្រ មាន៤គន្លង(គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និង មាន២គន្លងទៅនិង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាលមានទទឹង ៣ម៉ែត្រផងដែរ។ 

កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦ គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាង ក្រុងសិរីសោភ័ណប្រវែង៩,៣៤គីឡូម៉ែត្រ)ក្នុងនោះសាង សង់ស្ពានថ្មី ចំនួន ២កន្លែង(លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ ចំនួន១០កន្លែង
(លើផ្លូវមេ)។ គម្រោងនេះ បានរួមបញ្ចូលទាំងការងារ ដាក់លូប្រអប់ចំនួន ៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន១១៣ កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ប្រជាពលរដ្ឋ ទាំងអស់ត្រូវតែបង្កើនការគោ រព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យ បានគ្រប់ពេលវេលាចំពោះការធ្វើដំណើរលើដងផ្លូវ ដើម្បីការ ពារសុវត្ថិ ភាព និងចៀសផុតពីគ្រោះថ្នាក់ ជាពិសេសការរក្សាស្មារតីគោរព និងអនុ វត្តច្បាប់ស្តីពី ចរាចរ ណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរ និងមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា គឺដើម្បីការពារសេចក្តីសុខខ្លួនយើងទាំងអស់គ្នា និងដើម្បីចៀសផុត ពីគ្រោះថ្នាក់ដែលកើតឡើងដោយមិនដឹងជាមុន។ 

សម្តេចមានប្រសាសន៍បន្ថែមថា ទោះបីជាធានាសុវត្ថិភាពយ៉ាងម៉េចក៏ដោយ គឺច្បាប់ចរាចរណ៍ត្រូវតែគោរពប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយហើ យថា ស្លាប់ដោយសារកូ វីដ គឺមានចំនួនតិចជាងស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ហើយពិតមែនតែកូវីដប៉ុន្មានថ្ងៃនេះ វាឆ្លងដោយសារ បញ្ហាអូមីក្រុង ក៏ប៉ុន្តែចំនួនអ្នកស្លាប់គឺសូន្យ គឺសូន្យករណី ហើយអូមី ក្រុងឥឡូវនេះបានធ្លាយចូលក្នុងសហគមន៍ហើយ សូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្នទាំងគ្នា បីកុំ បីការពារ៕ https://kronglungvek.com.kh

No comments

Powered by Blogger.