Header Ads

សម្តេចតេជោ ហ៊ុន សែន ថា ថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ៣ សំខាន់សំរាប់សម្តេច និងកម្ពុជាទាំងមូល និងយុទ្ធសាស្ត្រត្រីកោណ ដែលមានមុំ៣ធំៗ ដើម្បីអភិវឌ្ឍន៍ប្រទេស

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងនៅក្នុងខែធ្នូនេះ ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេច និងកម្ពុ ជាទាំងមូលគឺ៖

ទី១ ២ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះ ជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិអោយ រួចផុត ពីរបបប្រល័យពូជសាសន៍ ខ្មែរ ក្រហមប៉ុលពត។

ទី២ ២ធ្នូ ឆ្នាំ១៩៨៧ ដែលជាព្រឹត្តិការណ៍ជំនួបចរចា លើកដំបូងរវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយសម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣៤ឆ្នាំហើយមុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១។

និងទី៣ ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធ សាស្ត្រត្រីកោណក្រោយពេល​បង្កើត​​រាជ​រដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា យុទ្ធសាស្ត្រត្រីកោណនេះ គឺ​មានមុំ៣សំខាន់គឺ៖

ទី១ ការធ្វើសន្តិភាវូបនីកម្ម មានន័យថា ការពង្រឹង​សន្តិភាព​ផ្ទៃក្នុង​ប្រទេស ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះផ្ទៃក្នុង​តទៅទៀត។

ទី២ ការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុត ជាមួយ​សហ​គម​អន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជា ដែលបាន​ព្យួរ​​ទុក​នៅអង្គការសហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេល​នោះ​យើងក៏ចាប់ផ្តើមមានការប្រជុំ និងចូលជាសមាជិកអាស៊ាន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​អង្គការអន្តរជាតិផ្សេងៗទៀត។

និង ទី៣ ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺ​កម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ ដើម្បីជំរុញការក​សាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅ​ក្នុង​ប្រទេស៕

https://kronglungvek.com.kh

No comments

Powered by Blogger.