ផលប្រយោជន៍នៃអម្បូរសណ្តែកដី
ដោយៈ សេង ស៊ីដារ៉ូ
តើអ្នកមានដឹងឬទេថា ការញ៉ាំពពួកគ្រាប់រុក្ខជាតិ សន្តានសណ្តែកដី អោយ បានមួយក្តាប់ក្នុងថ្ងៃ អាចជួយក្នុង ការបន្ថយការប្រឈមមុខ នឹងការកើតជម្ងឺមហារីក ឬបំបាត់ភាពជ្រីវជ្រួញ និងបន្ធូរបន្ថយឥទ្ធិ ពលស្ត្រេស (Stress)?
គ្រាប់អាល់ម៉ុង(Almund)
គ្រាប់អាល់ម៉ុង ផ្ទុកដោយជាតិកាល់ស្យូម ហើយការញ៉ាំវាប្រមាណ ៥០ក្រាម នឹងផ្តល់អោយនូវកំរិតកាល់ស្យូ ម ១ភាគ៧ នៃកំរិតដែល ណែនាំអោយញ៉ាំជាតិកាល់ស្យូមចំពោះស្ត្រី។
ថ្វីបើមានផ្ទុកជាតិខ្លាញ់ក្នុងកំរិតខ្ពស់ក្តី ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំគ្រាប់នេះមួយក្តាប់ក្នុងមួយថ្ងៃនឹងជួយបញ្ចុះទំងន់។
គ្រាប់ស្វាយចន្ទី
គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាម
ពលយ៉ាងខ្លាំង។ គ្រាប់ស្វាយចន្ទី ៥០គ្រាម ឬ២៥គ្រាប់ នឹងបំពេញ
បាន ១ភាគ៤ នៃតំរូវការជាតិដែកប្រចាំថ្ងៃរបស់អ្នក។ ដូចគ្នានេះ
ដែរ គ្រាប់ស្វាយចន្ទី មានជាតិស័ង្កសី ដែលជាសារធាតុជំរុញប្រព័ន្ធ
ការពាររាងកាយ។
សណ្តែកដីប្រេស៊ីល(Brazil nut)
សណ្តែកដីប្រេស៊ីល ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម(Selenium) ដែល ជាសារធាតុខនិជប្រឆាំងនឹងជម្ងឺមហា រីក ការញ៉ាំសណ្តែកដីនេះ ១ទៅ ៤គ្រាប់ នឹងផ្តល់នូវស៊ីលីនីញ៉ូម ក្នុងកំរិតតាមការណែនាំ អោយប្រើប្រ ចាំថ្ងៃ។ សារធាតុនេះ ក៏ជាអង់ទីអុកស៊ីដង់ប្រឆាំងភាពចាស់ជារាផង ដែរ។
សណ្តែកដី
សណ្តែកដី ផ្ទុកទៅដោយពួកហ្វូឡាត(Folate) ដែលការញ៉ាំសណ្តែកដី ៥០ក្រាម ផ្តល់ ២៥% នៃហ្វូឡាត ដែលត្រូវការប្រចាំថ្ងៃ។
សណ្តែកដីត្រូវជាប់ឈ្មោះមិនល្អជាយូរមកហើយ ប៉ុន្តែវាមិនត្រូវបាន ស្រោយដោយជា តិស្ករ ឬជាតិអំបិលឡើយ ដូចនេះវាផ្តល់ផលល្អ ដល់សុខភាពខួរក្បាល។
ដកស្រងចេញពីសៀវភៅ បន្លែផ្លែឈើ អាហារសំរាប់សុខភាព ដោយលោក ស៊ឹង ណាំហុង។

Post a Comment