Header Ads

ស្តូបយុទ្ធជនសង្គ្រាម មេដឹកនាំខ្មែរក្រហមតាម៉ុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណុច១៤កន្លែង​ក្នុង​ស្រុក​អន្លង់វែង ត្រូវថែរក្សាទុកជាតំបន់ទេស ចរណ៍ប្រវត្តិសាស្រ្ត

 ដោយៈ សេង ស៊ីដារ៉ូ

កន្លែងស្តូបយុទ្ធជនសង្គ្រាម របស់មេដឹកនាំខ្មែរក្រហមតាម៉ុកវិញ បើយើងធ្វើដំណើរចេញ​ទីពីប្រជុំជន​ស្រុក​អន្លង់​វែង​ ឆ្ពោះទៅច្រកព្រំដែនសាងុំា ប្រមាណ​១៣គីឡូម៉ែត្រ នោះយើងនឹងបានឃើញផ្ទាំងថ្មធំមួយ​មានរូប​សំណាកយុទ្ធជនបាក់បែកជាច្រើនអន្លើ ហើយបើក្រឡេកមក​ផ្ទៃថ្មខាង​ក្រោមនោះនឹងបាន​ឃើញមានជើងធូប បាយសីយ៉ាងច្រើន នៅចំកណ្តាលទ្រូងផ្លូវឡើងទៅព្រំដែន ហើយនឹងឃើញមនុស្សម្នាអ្នកដំណើរឈប់សំចត​ចូលអុជធូបបួងសួងសុំ​សេចក្តី​សុខ​​ចម្រើនគ្រប់ៗគ្នា។

នៅពេលមានទុក្ខភ័យ ឬត្រូវចេញដំណើរទៅរកស៊ីនៅឆ្ងាយ ឬក៏ឡើងភ្នំដើម្បីកាប់ឈើ រកផលានុផលនោះ អ្នកស្រុកអន្លង់វែង អ្នករស់នៅព្រំប្រទល់ខ្មែរថៃ និងអ្នករស់នៅទីរួមខេត្ត​តែងនាំគ្នាមករកបារមីនៅ​ស្តូបយុទ្ធ​ជន​សង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកជួយ ខណៈដែលទីនោះគេជឿថា មានបារមីស័ក្តិសិទ្ធិ។

តំបន់អន្លង់វែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩៨ ហើយ​បន្ទាប់​​​ពី​របបនោះ​បានធ្វើសមាហរណកម្មរួចរាល់មក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណុច១៤កន្លែង​នៅ​ក្នុងស្រុកអន្លង់វែង ដែលត្រូវថែរក្សាទុកជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដើម្បីទាក់ទាញទេសចរឲ្យ​ចូល​មក​កម្សាន្តកាន់តែច្រើនថែមទៀត។

បច្ចុប្បន្នលំនៅដ្ឋាន ស្តូបយុទ្ធជនសង្គ្រាមរបស់តាម៉ុក និងថ្នូរកប់សពរបស់អតីតមេដឹកនាំខ្មែរក្រហម​នៅតំបន់​​អន្លង់វែងនោះ បានក្លាយជាទីសក្ការៈគោរពបូជា បន់ស្រន់សម្រាប់អ្នកមានជំនឿ និងក្លាយជារមណីយ​ដ្ឋាន​ទេចរដ៏ពេញនិយម។

ចំណែកឯផ្ទះរបស់តាម៉ុក ដែលប្រើសរសរឈើធំៗដើម្បីសង់ ខណៈមនុស្សធម្មតាមិនអាចសង់ផ្ទះបាន​ដូច​គាត់ ហើយផ្ទះនោះសង់ធ្វើជាលេណដ្ឋានផង និងជាសាលប្រជុំផង ដែលនៅលើជញ្ជាំងមានគូរ​រូបគំនូរ​ប្រាសាទ​វិហារ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនឲ្យមកទស្សនា និងថត​រូប​សកម្មភាពរបស់ខ្មែរក្រហមដែលនៅសេសសល់។

នៅជុំវិញតំបន់ផ្ទះតាម៉ុកមានទេសភាពមាត់បឹង ហើយរដ្ឋាភិបាលបានកំណត់ផ្ទៃដីជាង ៤០០ហិកតា ជាទី​តាំង​អភិរក្សអតីតតំបន់ចុងក្រោយនៃកងទ័ពខ្មែរក្រហម៕

ប្រវត្តរូបសង្ខេបរបស់មេដឹកនាំ ក្នុងរបបខ្មែរក្រហម…

https://km.wikipedia.org › wiki › ប្រវត្តរូបសង្ខេបរបស់មេដឹកខ្មែរក្រហម…

ជីវប្រវត្តិ តាម៉ុក… – កំណត់ត្រា …

https://www.facebook.com › historiesKH › posts

ជីវប្រវត្តិ តាម៉ុក អតីតបងធំទី៥ សម័យ ប៉ុល … ខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ …

No comments

Powered by Blogger.