Header Ads

អាជ្ញាធរខ្មែរក្រហម (ខៀវ-សំផន)បានសម្លាប់រង្គាលទៅលើកងទ័ព​ខ្មែរ​ក្រោម កន្សែងស នៅឆ្នាំ១៧៥៧ យួនបានធ្វើអាណានិគមលើខេត្តផ្សារ​ដែក និងមាត់ជ្រូក

ដោយៈ សេង ស៊ីដារ៉ូ


បន្ទាប់ពី ជ័យជម្នះកុម្មុយនិស្ត ឆ្នាំ១៩៧៥ កងជីវពលកម្ពុជាក្រោមបាន​ដឹង​ថា វាពិតជាលំបាកណាស់ ដើម្បី តស៊ូប្រឆាំងនឹងការវាយបក​របស់​កងកម្លាំងប្រដាប់អាវុធវៀតណាម ហើយពួកគេក៏បានឆ្លងកាត់ព្រំដែន ទៅ រក ពួក កម្ពុជាប្រជាធិបតេយ្យ ដោយសង្ឃឹមថា នឹងរកបានជម្រក​សុវត្ថិ ភាពពីកន្លែងនោះ ដើម្បីផ្ដើមប្រតិបត្តិ ការរបស់ពួកគេឡើងវិញ។
នៅឆ្នាំ១៩៧៦ ក្រុមកន្សែងស មួយក្រុមមានគ្នា ៦៨នាក់ និងមេក្រុម​របស់​ពួកគេ បានស្វែងរកការជ្រកកោនក្នុងភូមិមួយក្បែរព្រំដែន​វៀត​ណាមនៅ ស្រុកគីរីវង់ ហើយក៏បានចូលទៅដល់ជួប អាជ្ញាធរខ្មែរក្រ
ហម​ដោយប្រាប់ពួកគេឱ្យទាក់ទងដើម្បីទទួលបានការសម្រេច​ចិត្តពី​ខៀវ-សំផន។
ពីដំបូងពួកគេត្រូវបានស្វាគមន៍ និងដកហូតអាវុធ ប៉ុន្តែនៅពេលដែល​បទបញ្ជា​ធ្លាក់​មកពីពួកមេដឹកនាំក.ប. ទៅដល់ដៃរដ្ឋអំណាចថ្នាក់មូល​ដ្ឋាន ពួកកន្សែងស ត្រូវបានបំបែកពីមេរបស់ខ្លួន។
មេរបស់ពួកគេបន្តបន្ទាប់ មកទៀតត្រូវបានគេបញ្ជូននាំទៅ ភ្នំពេញ ដែលគាត់ត្រូវបានសម្លាប់បន្ទាប់ពីការធ្វើទារុណកម្ម ខណៈនោះកង​ទ័ពខ្មែរក្រោម ៦៧នាក់ត្រូវបានសម្លាប់រង្គាលគ្មាន​សល់នរណា​ម្នាក់​ឡើយ។
កំឡុងប៉ុន្មានខែបន្តបន្ទាប់ ពួកកន្សែងស សរុបប្រហែល ២០០០នាក់ ដែលបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យត្រូវបានសម្លាប់ជាប្រព័ន្ធដោយពួកខ្មែរក្រហម។[៦]
នៅឆ្នាំ ១៧៥៧ ពួកយួនបានធ្វើអាណានិគមលើខេត្តផ្សារដែក (ដាក់​ឈ្មោះ​​​ថ្មី Sa Đéc ជាភាសាយួន) និងមាត់ជ្រូក (ធ្វើយួននីយកម្មទៅជា
Sa Đéc)។
(ដកស្រង់ចេញពីគឺ https://km.wikipedia.org › wiki › ខ្មែរក្រោម)

No comments

Powered by Blogger.