ឆ្នាំ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) បានអនុញ្ញាត អោយ ជនភៀសខ្លួនយួន រត់គេចពី សង្គ្រាមទ្រិញ-ង្វៀន ឱ្យតាំងទី លំនៅនិងបង្កើតផ្ទះប្រពៃណីនៅព្រៃនគរ
ដោយៈ សេង ស៊ីដារ៉ូ
នៅឆ្នាំ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) បានអនុញ្ញាត អោយជនភៀសខ្លួនយួន កំពុងតែ រត់គេចពី សង្គ្រាមទ្រិញ-ង្វៀន ឱ្យ តាំងទីលំនៅនិងបង្កើតផ្ទះប្រពៃណីនៅព្រៃនគរ។ និគមជនយួនកើន ឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាម ជាមួយប្រទេសសៀម ហើយមិនអាចទប់ស្កាត់ បានពួកគេក៏បានធ្វើ យួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ។ គ្រានោះ ព្រៃនគរត្រូវបានគេ ស្គាល់ថាសៃហ្គន។
នៅឆ្នាំ១៦៩៨ ង្វៀន-ហ៊ីវកាញ់ អភិជនយួនម្នាក់ ត្រូវបានបញ្ជូនដោយ ពួកមេដឹកនាំង្វៀននៅហ្វេ រឺ វ៉េ (Huế) ឱ្យបង្កើតឡើងនូវរចនាសម្ព័ន្ធរដ្ឋ បាលយួននៅតំបន់នោះ ដូច្នេះក៏បំបែកចេញតំបន់នេះពីកម្ពុជា ដែលគ្មាន កម្លាំងគ្រប់គ្រាន់ធ្វើអន្តរាគមន៍។ ចាប់តាំងពីឆ្នាំ ១៦៩៨ តំបន់នេះត្រូវបានស្ថិតនៅក្រោម រដ្ឋបាលយួនយ៉ាង ណែន។
ពួកយួនបានក្លាយជាប្រជាជនភាគច្រើនដ៏លើសលប់នៅត្រង់កន្លែងខ្លះ[ត្រូវការអំណះអំណាង]។ នៅឆ្នាំ១៨០២ ង្វៀន-អាញ់ (Nguyễn Ánh) បានធ្វើរាជាភិសេកខ្លួនឯងជាអធិរាជ យ៉ា-ឡុង (Gia Long) និងបានបង្រួបបង្រួមទឹកដីទាំងអស់ដែលជាវៀតណាមទំនើបឥឡូវនេះ រួមមានទឹកដីខ្មែរក្រោមផង។
នៅទស វត្ស ឆ្នាំ១៩៧០ របបខ្មែរក្រហម បានវាយលុកវៀតណាម ជាកិច្ចខិតខំ ដើម្បីសញ្ជ័យយកតំបន់ដីសណ្ដទាំង នោះមកវិញ ដែលបានតាំងទីលំនៅដោយខ្មែរក្រោមដ៏លើសលប់ ប៉ុន្តែដំណើរផ្សងព្រេងខាងយោធានេះ គឺជា គ្រោះមហន្តរាយទាំងស្រុង និងបានធ្វើអោយធ្លាក់ខ្លួនដួលរលំដោយសារការលុកលុយកម្ពុជារបស់កងទ័ពយួន និងបណ្ដាលឱ្យធ្លាក់ចុះខ្សោយរបបខ្មែរក្រហម រួមជាមួយនិងការកាន់កាប់របស់វៀតណាមនៅកម្ពុជាផង។
សឺន-ង៉ុកថាញ់ ជាខ្មែរជាតិនិយមម្នាក់ គឺជាខ្មែរក្រោមកើតនៅត្រាវិញ វៀតណាម។ កម្ពុជាទទួលបានឯករាជ្យ នៅឯទីក្រុងសឺណែវ១៩៥៤ តាមរយៈការតស៊ូរបស់វៀតណាមនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ។
ចន្លោះឆ្នាំ១៩៦៤និង១៩៧៤ ខ្មែរក្រោមត្រូវបានជ្រើសរើសដោយយោ ធាស.រ.ដើម្បីចូលបម្រើក្នុង កងកម្លាំ ងម៉ៃយ៍ (ម៉ៃផ្វស់) កំឡុងសង្គ្រាមវៀតណាម។[៤] ដំបូងពួកគេបានប្រយុទ្ធ ឱ្យវៀតណាម ខាងត្បូង ប្រឆាំង ពួកវៀតកុង ប៉ុន្តែក្នុងពេលនោះ ពួកក្រុមជីវពលទាំងនេះបានដាក់ឈ្មោះខ្លួនឯងថា រណសិរ្សតស៊ូកម្ពុជាក្រោម (បារាំង ៖ Front de Lutte du Kampuchea Krom) នៅវៀតណាមខាងត្បូង។ ក្រុមនេះ ដើមឡើយបាន បង្កើតឡើងដោយព្រះសង្ឃខ្មែរក្រោមមួយអង្គ មានព្រះនាម សឺន-សាមុក ដែលមាននាមក្រៅថា កន្សែងស និងត្រូវបានបញ្ចូលទៅ FULRO។[៥] (ដកស្រង់ចេញពីគឺ https://km.wikipedia.org › wiki › ខ្មែរក្រោម)។

Post a Comment