Header Ads

អាស៊ីក្លាយជារឿងធំ នៅសម័យបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០០០

ដោយ៖ សេង ស៊ីដារ៉ូ


អាមេរិកមិនត្រូវបណ្តោយឲ្យអង្គការសហប្រជាជាតិដឹកមុខ ឬបញ្ជា​ឲ្យធ្វើ​នេះធ្វើនោះ ដែលមិនសមស្របទៅនឹង​ប្រយោជន៍របស់ប្រជាជាតិខ្លួន​ឡើយ។

នៅឆ្នាំ២០០០នាឱកាសយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក ស្រាប់តែមានបញ្ហានៅទ្វីបអាស៊ី​ត្រូវគេលើកយកមកជជែក​វែកញែ​ក​យ៉ាងផុសផុល។ ហ៊្សក ប៊ូស ដែលជាបេក្ខជននៃបក្សសាធារណរដ្ឋ​បាន​​ទិតៀនយ៉ាងចាស់ដៃ នយោបាយការបរទេសរបស់​ប្រធានាធិបតី​អស់អាណត្តិ ប៊ីលគ្លីនតុន។
លោក ប៊ូស ចាត់ទុកចិនថា ជាដៃគូយុទ្ធសាស្ត្ររបស់អាមេរិក ពីព្រោះ​តាម​​ពិតទៅ ចិនកំពុងតែក្លាយជាគូប្រជែងយុទ្ធសាស្ត្រ និងជា​សត្រូវ​ទីមួយរបស់អាមេរិក ហើយក៏មានរឿងអាស្រូវចំនួនពីរ ទាក់ទិនទៅ
នឹង​ប្រទេសចិន បានកើតឡើង។

រឿងអាស្រូវទី១ គឺចំនួនថវិកាច្រើនសន្ធឹកសន្ធាប់​ដែលក្រុមអ្នកជំនួញ​អាមេរិក​មានដើមកំណើតចិន បានផ្តល់ ទៅឲ្យគណបក្សប្រជាធិបតេយ្យ​។ ក្រុមអ្នកជំនួញទាំងនេះ បានដាក់ទុករកស៊ីនៅប្រទេសចិន និង​មានទំនាក់ ទំនងស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំចិន ធ្លាប់បានគាំទ្រ​នឹង​បានជួយ ប៊ីលគ្លីនតុន ឲ្យជាប់ឆ្នោតជាប្រធានា ធិបតីអាណត្តិទីពីរ នៅ​ឆ្នាំ១៩៩៦។ រឿងអាស្រូវនេះដែលគេដាក់នាមឲ្យថា “អាស៊ីយ៉ា​ហ្គេត” ត្រូវគណបក្សសា ធារណរដ្ឋ យកមកប្រើប្រាស់ដើម្បីសំអុយ គណបក្ស​ប្រជាធិបតេយ្យនៅឆ្នាំ២០០០។ សម្រាប់បេក្ខជន ប៊ូស រឿងអាស្រូវអាស៊ី​យ៉ាហ្គេតនេះ ត្រូវជំរុញអនាគតថ្នាក់ដឹកនាំអាមេរិកឲ្យបង្កើត​ការប្រុង​ប្រ​យ័ត្ន​នៅចំពោះមុខប្រ ទេសចិន។

រឿងអាស្រូវទី២ ដែលទាក់ទិនទៅនឹងប្រទេសចិន គឺរឿងអាស្រូវ វែន ហូ​លី ជាអ្នកប្រាជ្ញអាមេរិក មានដើមកំ ណើតជាចិន តៃវ៉ាន់។ អ្នកប្រាជ្ញ​រូប​នេះ បានទៅចូលរួមក្នុងសន្និសិទ្ធមួយនៅប្រទេសចិន ស្តីពីរូបសាស្ត្រ​នុយក្លែអ៊ែរ ដោយយកទៅជាមួយនូវកូនថាស​កុំព្យូទ័រមួយដែល​ផ្ទុកគំ​នូរកាំជ្រួចមីស៊ីលមានក្បាលនុយក្លែអ៊ែរ។ អា ជ្ញាធរអាមេរិកសង្ស័យថា វែនហូលី ប្រហែលជាបានថតចម្លងកូនថាសកុំព្យូទ័រទាំងនេះ ទៅឲ្យ​ថ្នាក់​ដឹកនាំចិន។

គណៈកម្មការស៊ើបអង្កេតមួយរបស់ព្រឹទ្ធសភាអាមេរិក រកមិនឃើញ​ទោស​​កំហុស​របស់ វែន ហូលី ក្តីក៏រឿងអា ស្រូវនេះ បានបំពុលខ្លាំង​បរិយាកាសនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០០០ដែរ។ សាធារណៈមតិអាមេរិកផ្តើមមានអារម្មណ៍មិនល្អ និងមាន​ជំនឿថា ប្រទេសចិនកុម្មុយ នីស្តកំពុងក្លាយជាសត្រូវមួយប្រកប ទៅដោយគ្រោះថ្នាក់។

នៅឆ្នាំ២០០០ បេក្ខជន ហ៊្សក ប៊ូស ក៏បានថ្លែងថា អាមេរិកត្រូវតែពង្រឹង​ឲ្យម៉ាំ​ឡើងវិញទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសមិត្រអាស៊ី។ គណបក្សសាធារណរដ្ឋរបស់ ហ៊្សក ប៊ូស សាស្ត្រាចារ្យមហាវិទ្យាល័យ​និង អ្នកសារព័ត៌មានខ្លះនាំគ្នាចោទប្រធានាធិបតីអស់អាណត្តិ ប៊ីល គ្លីន​តុន ថាបានធ្វើឲ្យខូចទំនាក់ទំនងអាមេរិក និងបណ្តាប្រទេសអាស៊ីអា​គ្លេយ៍ ដោយចេះតែបន្ទោសប្រទេសទាំងនេះថា មិនគោរពសិទ្ធិមនុស្ស។

នៅចុងទសវត្សទី៩០ សិង្ហបូរីរបស់ លី ក្វាន់យូ និងម៉ាឡេស៊ី របស់មហា​ធៀរ អាក់អន់ចិត្តមិនតិចឡើយ ពីព្រោះ ប៊ីល គ្លីនតុន ទិតៀនរបៀបគ្រប់​គ្រងរបស់ប្រទេសទាំងនេះថា របៀបគ្រប់គ្រងដែលឲ្យតម្លៃ​ទៅលើ​ស​ណ្តា​ប់ធ្លាប់ និងវិន័យជាងសេរីភាព និងសិទ្ធិមនុស្ស។

នាឱកាសការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០០០ ទ្វីបអាស៊ី​ក៏ដូចពិភពលោកទាំងមូលដែរ ចាប់ អារម្មណ៍ខ្លាំងទៅលើពាក្យ​សម្តី​របស់​បេក្ខជន ហ៊្សក ប៊ូស ថាអាមេរិកនឹងមិនត្រូវរារែកក្នុងការអនុវត្តន៍​នយោ បា យ ឯកតោភាគីនិយមឡើយ។ នៅក្នុងន័យនេះ ខែនដូ លីសា​រ៉ាយ (Candoleeza Rice) ដែលក្រោយមក ក្លាយជាទីប្រឹក្សាផ្នែកសន្តិ​សុខ​ផ្ទៃក្នុង រួចហើយជារដ្ឋមន្ត្រីការបរទេសរបស់ ហ៊្សក ប៊ូស បានថ្លែង​តាំង​ពីឆ្នាំ២០០០ ហើយស្រេចថា អាមេរិកមិនត្រូវបណ្តោយ​ឲ្យអង្គការ​សហប្រជាជាតិដឹកមុខ ឬបញ្ជាឲ្យធ្វើនេះធ្វើនោះ ដែលមិនសម​ស្របទៅ​នឹងប្រយោ ជន៍របស់ប្រជាជាតិខ្លួនឡើយ។

ធ្វើការដកស្រង់ចេញពីសៀវភៅ ភូមិសាស្ត្រនយោបាយប្រទេសចិន (ហ្សង់ ហ្វ្រង់ស័រ តាន់) គ្រឹះស្ថានបោះពុ ម្ភផ្សាយ រៃយំ។

No comments

Powered by Blogger.