លោក ស៊ី នួន ម្ចាស់សិប្បកម្មផលិតកញ្ចុះធ្វើពីឫស្សី ថា ខាងលោកនឹងធ្វើការដឹកជញ្ជូនគ្រប់ទីកន្លែងតាមការកម៉្មង់ទិញកញ្ជុះធ្វើពីឫស្សីនេះ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោក ស៊ី នួន ម្ចាស់សិប្បកម្មផលិតកញ្ចុះធ្វើពីឫស្សី ដែលចាប់ផ្តើម កែច្នៃធ្វើកញ្ចុះចល័តនេះ ដែលអាចចល័តបានគ្រប់ទីកន្លែង ដោយធ្វើការដឹក ជូនអតិជនតាមរថយន្ត ទូទាំង២៥រាជធានី ខេត្តតែម្តង។
លោកស៊ីនួន បានធ្វើការផលិតកញ្ចុះពីឫស្សីនេះ អស់រយៈពេល៣ឆ្នាំមកហើយ ដែលមានទីតាំងឋិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
លោក ស៊ី នួន បានបន្តប្រាប់ថា តាមស្ថានភាពកញ្ចុះឫស្សីនីមួយៗ មាន តូច ឬធំដោយមានខ្នាតទំហំ៣ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រើរយៈពេល៤ថ្ងៃ ចំណាយកម្មករចំនួន៨នាក់ ដែលអាចលក់ក្នុងតម្លៃ១២០០ដុល្លារ ទៅ១៥០០ ដុល្លារទៅតាមទីកន្លែងឆ្ងាយ ឬជិត តាមការកម៉្មង់បញ្ជាទិញរបស់អតិថិជនក្នុងស្រុកដោយក្នុងនោះកញ្ចុះឫស្សីខ្នាតតូច២,៧០ម៉ែត្រ គុណនឹង ២,៧០ម៉ែត្រ លក់ចេញក្នុងតម្លៃ៣៤០ដុល្លារក្នុងរយៈពេល១ថ្ងៃហើយ ក្នុង១ខែអាចផលិតកញ្ចុះនេះ បានចំនួនចាប់ពី ១០ទៅ២០តែប៉ុណ្ណោះ៕

Post a Comment