លោក ឈ័ង លើកឡើងថា លក់ឆ្នាំងដាំបាយមិនដាច់ ក៏ព្រោះតែលំហូរឆ្នាំងអគ្គិសនីទំនើបច្រើន
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
លោក ឈ័ង ជាម្ចាស់សិប្បកម្មឆ្នាំងពាម
ខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារបច្ចេកវិទ្យាកាន់តែទំនើបប្រទេសកាន់តែអភិវឌ្ឍន៍ទៅៗ
ទើបឆ្នាំងដាំបាយប្រើអុស ឬហ្គាសលែងមានអ្នកប្រើប្រាស់ទៀតហើយ។ បើទោះជាការប្រើប្រាស់ ក៏មានអ្នកប្រើប្រាស់តិចតួចដែរ
ក៏ព្រោះតែឆ្នាំងដាំបាយ មានការវិវត្ត ដោយឥឡូវ មានខុនដូរខ្ពស់ៗ គឺគេប្រើតែឆ្នាំងអគ្គិសនី
មិនប្រើអុស ចង្ក្រានហ្គាសទៀតឡើយ។
លោក ឈ័ង បានបន្តទៀតថា
មកដល់ពេលនេះ ការផលិតឆ្នាំងដាំបាយ នៅតែបន្តសកម្មភាពនៅឡើយ តែលក់មិនចេញ នៅសល់ពេញឃ្លាំងពី
៥ទៅ៦ពាន់ឆ្នាំង ដែលអាចឈានទៅដល់ការក្ស័យធន ក៏ប៉ុន្តែ រូបលោកនៅតែបន្តការផលិតឆ្នាំងដាំបាយនេះដដែល
តែត្រូវបន្ថយបរិមាណ ដោយកន្លងមកក្នុងពេល រដូវច្រូតកាត់ហើយឆ្នាំដាំបាយនេះ លក់ដាច់ណាស់
តែមកដល់ពេលនេះ បែជាលក់មិនចេញទៅវិញ។
ប្រភេទឆ្នាំងដាំបាយ
ដែលផលិតចេញពីវត្ថុធាតុដើម សំបកកំប៉ុងស្រាបៀរ មានតម្លៃឆ្នាំងតូច ៩០០០រៀល
ឆ្នាំងលេខធំ ថ្លៃ៦០០០០រៀល។ លោកឈ័ង បន្តទៀតថា ដើម្បីយកបទពិសោធន៍ទាំងនេះ ត្រូវសិក្សាពីប្រទេសជិតខាង
ដែលគេប្តូរផ្លាស់ពីសិប្បកម្មខ្នាតតូច ទៅជាក្រុមហ៊ុនធំ ដោយសារប្រើប្រាស់ម៉ាស៊ីនទំនើបៗ
ដើម្បីផលិតឆ្នាំងអគ្គិសនី។
លោកឈ័ង ក៏ចង់បើកក្រុមហ៊ុននេះដែរ
ប៉ុន្តែគ្មានទុនគ្រប់គ្រាន់ ម្លោះហើយត្រូវធ្វើការសិក្សាវិធីសាស្ត្របន្ថែមទៀត នៅក្នុងស្រុកដើម្បីចែកចាយបណ្តាញឆ្នាំងដាំបាយនេះ
ឲ្យមានដំណើរការឡើងវិញ៕

Post a Comment