រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យផ្លូវ DBST នៅស្រុកត្បែងមានជ័យ ប្រើប្រាស់ហិរញ្ញប្បទាន ជំនួយឥតសំណង រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ដោយ៖ សេង
ស៊ីដារ៉ូ
ហើយកម្មវិធីកែលម្អហេដ្ឋរចនាសម្ព័ន្ធជនទជំហានទី៤នេះ
ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រើប្រាស់ហិ រញ្ញប្បទាន ជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
តាមរយៈធនាគារអភិ វឌ្ឍន៍អាល្លឺម៉ង់(KfW)
និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ៣២ គ.ម នេះតភ្អាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដោយឆ្លងកាត់ឃុំរក្សា ក្នុងភូមិសាស្រ្ដស្រុករវាង ទៅភ្ជាប់ភូមិស្អាង ឃុំស្អាង ទីរួមស្រុកជ័យសែន ខេត្តព្រះវិហារនេះត្រូវបានសាសង់រួចជាស្ថាបពរហើយ។
កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី
៤ បានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងផ្លូវក្រាល កៅ ស៊ូពីរជាន់ប្រភេទ DBSTសរុបប្រវែងជាង ៤៨ គ.ម
នៅខេត្តគោលដៅចំនួន ៤ គឺ ខេត្តបាត់ដំបង បន្ទាយ មានជ័យ ឧត្ដរមានជ័យ
និងខេត្តព្រះវិហារ។ បច្ចុប្បន្នកម្មវិធីនេះ ត្រូវបានបញ្ចប់នៅបំណាច់ ឆ្នាំ២០១៨។
លោក អ៊ុក រ៉ាប៊ុន
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលក្រួស ក្រហមមួយខ្សែប្រវែង
៤៥គ.ម
ដែលមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុច ដុងក្រឡ ទៅកាន់ ទីរួមស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជន បទ។
លោកអភិបាលស្រុកសៀមប៉ាង
បានឲ្យដឹងថា ផ្លូវប្រវែង ៤៥គ.ម
នេះខូចស្ទើរទាំងស្រុង ដោយសារទឹក ជំនន់ទឹកភ្លៀងផង និងទឹកជំនន់ទន្លេមេគង្គផង
ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ លទ្ធផលនៃការ ជួសជុល សម្រេចបានប្រមាណ ៨៥%ហើយ នឹងបញ្ចប់នៅមុនបំណាច់ឆ្នាំនេះ។
ប្រជាពលរដ្ឋស្រុកសៀមប៉ាង
បានសម្ដែងការដឹងគុណចំពោះ សម្ដេច ហ៊ុន សែន ដែលបានសម្រេចធ្វើការ ជួសជុលផ្លូវនេះឡើងវិញ
។
Post a Comment