សិប្បកម្មផលិតធុងកៀបទឹកអំពៅ យីហោសមពិសិដ្ឋ មានការគាំទ្រ និងប្រើប្រាស់ច្រើន នៅក្នុងស្រុកខ្មែរ
ភ្នំពេញ៖
ដោយ៖ ញ៉ែម សុវត្ថារ៉ូ
សិប្បកម្មផលិតធុងកៀបទឹកអំពៅ នាពេលបច្ចុប្បន្ននេះ មានការគាំទ្រ និងប្រើប្រាស់ច្រើន ព្រោះវាជាផលិតផលក្នុងស្រុក ហើយត្រូវបាននាំចេញលក់លើទីផ្សារទូរទាំងប្រទេសខ្មែរ។
ដោយផលិតផលមួយនេះ បានធ្វើឲ្យមានការកាត់បន្ថយ ពីការនាំចូលផលិតផលពីក្រៅប្រទេស បានមួយកំរិតនិងតម្លៃសមរម្យ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការចំណាប់អារម្មណ៍ ងាកមកទិញផលិតផលនេះ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃ។
សិប្បកម្មផលិតធុងកៀបទឹកអំពៅ យីហោសមពិសិដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំមការមន រាជធានីភ្នំពេញ បានឲ្យដឹងថា ការផលិតធុងកៀបទឹកអំពៅនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលប្រជាពលរដ្ឋយើងប្រើប្រាស់ទៅ ថាមានគុណភាពល្អ ជាប់ធនរឹងមាំជាប់បានយូរ។
លោក សម ពិសិដ្ឋ ម្ចាស់សិប្បកម្មផលិតធុងកៀបទឹកអំពៅនេះ បានបន្តឲ្យដឹងថា ការផលិតធុងកៀបទឹកអំពៅ របស់លោកប្រើដែកល្អៗ ដោយក្នុងនោះធុងទឹកអំពៅដែលមានទទឹង ០,៥៨ម៉ែត្រ បណ្តោយ១ម៉ែត្រ ដែលលក់ចេញក្នុងតម្លៃចាប់ពី ៤០០ដុល្លារ ទៅដល់ ៦០០ដុល្លារ។ សិប្បកម្មរបស់លោក អាចផលិតបានក្នុងមួយថ្ងៃចំនួន ៤គ្រឿង ក្នុងគ្រាដែលមានកូនជាងមកជុំគ្នា ហើយភាគច្រើនអតិថិជនមកពីខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម បាត់ដំបង សៀមរាប… ធ្វើការកាម៉ង់ទិញធុងកៀបទឹកអំពៅនេះ។
រូបលោក បានបញ្ជាក់ទៀតថា រទេះធុងកៀបទឹកអំពៅ គឺលក់ដាច់ច្រើនក្នុងរដូវប្រាំង ដោយសារប្រជាពលរដ្ឋ យើងទំនេរពីការច្រូតកាត់ ហើយមកប្រកបការកៀបទឹកអំពៅលក់បន្តវិញ៕

Post a Comment