ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ 5G Asia People’s Choice Award ពីOperator CxO of the Year
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
កម្មវិធីនេះ ត្រូវធ្វើឡើងនៅឯសន្និសីទ 5G Asia នៃប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ២០១៨ ដោយមានការឡើងធ្វើបទបង្ហាញក្រោមប្រធានបទ «សែលកាតក្នុងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យា 5G»។
លោក វ៉ាត់សុន បានថ្លែងថា ពានរង្វាន់នេះ មិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែសម្រាប់ក្រុមការងារសែលកាតទាំងមូលដែលខិតខំកសាងបណ្តាញទិន្នន័យ ដែលរឹងមាំ និងមានគុណភាព នៅទ្វីបអាស៊ីហើយទទួលបានការទទួលស្គាល់ពីមិត្តរួមអាជីព។
ពានរង្វាន់នេះ ក៏បានផ្តល់នូវកេរ្តិ៍ឈ្មោះដល់ប្រទេសកម្ពុជា ថា ជាម្ចាស់ពានរង្វាន់ឆ្នើមនៅតំបន់អាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងភាពជឿនលឿន ព្រមទាំងចក្ខុវិស័យសម្រាប់អនាគត។
លោក វ៉ាត់សុន «ខ្ញុំសូមថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អ្នកឧកញ៉ា គិត ម៉េងក្នុងការជួយជ្រោមជ្រែងលើចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ក្នុងការវិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍលឿនជាងគេ លើវិស័យសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»
លោក វ៉ាត់សុន បានបង្ហាញពីសមិទ្ធិផលខាងក្រោមនេះ ក្នុង២០១៧៖
- ក្រុមហ៊ុនសែលកាត បានសម្រេចការតំឡើងបណ្តាញសេវា 4G នៅទូទាំង៣០០០តំបន់ គ្របដណ្តប់ទូទាំងប្រទេសបាន ៨៥ភាគរយ
- ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ពីស្ថាប័ន IDG ASEAN,Ooklaនិង OpenSignal
- ក្រុមហ៊ុនសែលកាត ឈ្នះពានរង្វាន់ជាលើកទី២ ពីស្ថាប័ន Ooklaនិង OpenSignal
- ក្រុមហ៊ុនសែលកាត ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា លើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Value Index)
- ក្រុមហ៊ុនសែលកាត ដាក់ដំណើរការសេវាធានាលើបណ្តាញសែលកាត (Cellcard Network Guarantee)

Post a Comment