សមាគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យ កំពុងពង្រឹងគុណភាព និងបរិមាណ ដើម្បីប្រកួតប្រជែង លើទីផ្សារ ជាតិ និងអន្តរជាតិ
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
ត្រសក់ផ្អែម គឺប្រជាកសិករយើង បានដាំដុះក្នុងស្រុក ហើយបានបង្កើតជា សមាគមត្រសក់ផ្អែម សៀមរាបមានជ័យ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ហើយការដាំដុះត្រសក់ផ្អែមនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ ទន្ទឹមទៅនឹងតម្រូវការច្រើនក្នុងទីផ្សារ។
លោក វ៉ាន់ អៀន ជាប្រធានសមាគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ផ្លែត្រសក់ផ្អែម គឺជាផលិតផលដាំក្នុងស្រុក ដែលមានបរិមាណកើនឡើងជាលំដាប់ ដោយក្នុងមួយខែចាប់ពី៨តោន ទៅ១១តោន ។
កត្តាដែលធ្វើឲ្យមានការកើនឡើងនោះ គឺដោយសារតែផលិតផលនេះមាន Logo ត្រឹមត្រូវ និងទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ដែលគុណភាពខ្ពស់ ធ្វើឲ្យអតិថិជនមានការគាំទ្រច្រើន។ ម្យ៉ាងទៀតការដាក់លក់តាមទីផ្សារទំនើបៗ ក៏បានទទួលស្គាល់ផលិតផលមួយនេះ។
លោក វ៉ាន់ អៀន បានបន្តថាពីមុនមកសមាគមនេះ មានតែសមាជិក២៧នាក់ប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន មានសមាជិកដល់ទៅ១៤០នាក់ នៅក្នុង៣ខេត្ត មានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប។ ហើយសមាគមន៍នេះ មានខេត្តផ្សេងទៀត ក៏ចង់ចូលជាសមាជិកដែរប៉ុន្តែខ្វះតលទ្ធភាព ក្នុងការដឹកជញ្ជូនផលិតផល ម្លោះហើយសមាគមមិនទាន់ទទួលជាសមាជិកនៅឡើយទេ តែ អនាគតទៅអាចនឹងពង្រីកសមាជិកភាព ទៅដល់ខេត្តឆ្ងាយៗទាំងនោះបាន។ ផ្លែត្រសក់ផ្អែម មាន៣ប្រភេទគឺ ពណ៌ស ពណ៌លឿង និងសំណាញ់ខៀវ ដោយមានតម្លៃក្នុង១គីឡូថ្លៃចាប់ពី ៣៨០០រៀល ទៅ ៤៥០០រៀល។
សមាគមន៍ ខិតខំពង្រីកសមត្ថភាពផលិតកម្មត្រសក់ផ្អែម និងបន្លែឲ្យមានគុណភាព និងមានបរិមាណគ្រប់គ្រាន់ គ្រប់រដូវការ និងពង្រឹងសមត្ថភាពប្រកួតប្រជែង ទៅលើទីផ្សារជាតិ និងអន្តរជាតិ៕
ដោយ៖ សេង ស៊ីដារ៉ូ
![]() |

Post a Comment