ខេត្តកណ្តាលៈ
ដោយ៖ ហុង ចំណាប់
អ្នកចិញ្ចឹមមាន់ស្រែ ឬហៅថាមាន់ខ្មែរកំពុងមានកង្វល់ប្រឈម ទៅនឹងការរកពងភ្ញាស់ពុំបាន ដោយសារតែតម្រូវការអ្នកទទួលទានច្រើនហួស ក៏ប៉ុន្តែចំពោះតម្លៃលក់ចេញមិនបានខ្ពស់នោះដែរ ។
អ្នកស្រី សេរី អ្នកគ្រប់គ្រងសាខាសហគមន៍មាន់ខ្មែរ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននេះ លំហូរក្នុងការចិញ្ចឹមមាន់របស់សហគមន៍មានខ្មែរមានទូរទាំង ២៥ខេត្តក្រុង ដោយការបញ្ចេញលក់ម្តងៗរាប់ម៉ឺនក្បាល។ សហគមន៍មានខ្មែរបង្កើតឡើង ក្នុងគោលបំណងបង្រៀនកសិករយើង ឲ្យយល់ដឹងពីការចិញ្ចឹមមាន់ស្រែ និងការស្វះស្វែងរកទីផ្សារឲ្យពួកគាត់ផងដែរ។
 |
|
ចំពោះលំហូរការលក់ចេញមាន់ខ្មែររាប់ម៉ឺនក្បាល ក្នុង១ថ្ងៃៗ ក៏ដោយតែយើងពុំជួបបញ្ហាប្រឈមកង្វះពងភ្ញាស់មានន័យថា ការបញ្ចេញលក់សាច់មាន់ មានការកើនឡើង តែការទិញចូលមកវិញជាពងភ្ញាស់ គឺពិបាកទៅវិញ។ អ្នកស្រីសេរី បានបន្តថា ចំពោះតម្លៃលក់ចេញមាន់ខ្មែរ ក្នុង១គីឡូថ្លៃ ២០០០០រៀលដដែល។ ហើយក្នុងការពិនិត្យទៅដល់គុណភាពសាច់មាន់៣សាសន៍ ទៅនឹងសាច់មាន់ខ្មែរយើង គឺមានភាពខុសគ្នា មិនពិបាកសង្កេតឡើយ ដោយសាច់មាន់៣សាសន៍ មានភាពជ្រាយជាងសាច់មាន់ខ្មែរយើង ដែលស្រលូន និងសាច់ណែនជាង ចំពោះការភ្ញាស់ពងមាន់ ក៏មិនខុសអីនឹងការពិនិត្យសាច់មាន់នោះដែរ គឺក្នុងពេលដែលភ្ញាស់កូនមាន់យើង យកមកឆ្លុះពិនិត្យមើលយើងឃើញសសៃឈាម របស់មេពូជអាចសម្គាល់បានថា ជាពូជមាន់ខ្មែរយើងបាន។ ហេតុផលទាំងនេះហើយ ដែលយើងពិបាករកមេបារបស់មាន់ស្រែ ឲ្យបានច្បាស់លាស់ ក្នុងការបង្កាត់ពូជដោយពូជមាន់ខ្មែរយើងអាចចិញ្ចឹមយកសាច់បាន ក្នុងរយៈពេល៥ទៅ៦ខែប៉ុណ្ណោះ៕
Post a Comment