ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ទឹកឃ្មុំព្រៃ ឬទឹកឃ្មុំចិញ្ចឹមតាមបែបធម្មជាតិ ក៏មានរស់ជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ទឹកឃ្មុំព្រៃ ប៉ុន្មានដែរ។ ពីព្រោះឃ្មុំចិញ្ចឹម ក៏ទទួលបានការក្រេបលំអងផ្ការផ្សេងៗ ជាច្រើន ដូចឃ្មុំព្រៃដែរ ហើយនិយាយពីគុណភាពទឹកឃ្មុំព្រៃ មានរស់ជាតិប្រហែល ៩៥% ចំណែកទឹកឃ្មុំចិញ្ចឹម គឺ៨៥% វាមិនខុសគ្នាឆ្ងាយនោះទេ។
អ្នកស្រី សេង យី ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិកម្ពុជា បានឲ្យដឹងថា ផ្ទះទឹកឃ្មុំធម្មជាតិនេះ បានបង្កើតឡើងក្នុងគោលបំណងចូលរួមអភិរក្សឃ្មុំ និងនៅក្នុងការលើកស្ទួយផលិតផលខ្មែរ ក្នុងស្រុករបស់យើងផង។ បើនិយាយទៅដល់ទឹកឃ្មុំព្រៃ គឺសម្បូរជាតិហ្គាសច្រើនជាងឃ្មុំចិញ្ចឹមបន្តិច អាស្រ័យដោយសារសត្វឃ្មុំក្នុងព្រៃ បានក្រេបលំអងផ្កាផ្សេងៗ បានច្រើន ដែលខុសពីឃ្មុំចិញ្ចឹមទទួលបានការក្រេបលំអងផ្កាតិចជាង ដោយក្នុងនោះបើពិនិត្យទៅដល់ គុណភាព និងប្រសិទ្ធភាពរបស់ទឹកឃ្មុំព្រៃ មាន៩៥% ចំពោះទឹកឃ្មុំចិញ្ចឹមមានចន្លោះ៨៥% ខុសពីគ្នា ៥%ទៅ៨% ប៉ុណ្ណោះ។
ផ្ទះទឹកឃ្មុំធម្មជាតិកម្ពុជា មានដាក់លក់ទឹកឃ្មុំចិញ្ចឹម ដែលមានតម្លៃក្នុង១លីត្រ ២០$ ថ្នាំគ្រាប់សូនពីទឹកឃ្មុំ ១០០គ្រាប់តម្លៃ១០$ គឺជាប្រភេទថ្នាំគ្រាប់សូនជាមួយទឹកឃ្មុំលាយជាមួយរមៀត និងទឹកឃ្មុំលាយជាមួយចេកណាំវ៉ា ដែលផ្តល់នូវអត្ថប្រយោជន៍ ជួយព្យាបាលជម្ងឺក្រពះពោះវៀន បានយ៉ាងស័កសិទ្ធិតាមបែបខ្មែរបុរាណ។ ផ្ទះទឹកឃ្មុំធម្មជាតិ កម្ពុជាមានអាស័យដ្ឋានស្ថិតនៅបណ្តោយផ្លូវសឡា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
Post a Comment