ត្រកួន មានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាព
ដោយៈ សេង ស៊ីដារ៉ូ
ត្រកួន គឺជាបន្លែបៃតង ដែលមានការដាំដុះនៅកម្ពុជា ចិន ប៉ាពួញូហ្គី ណេ ភូមា ហ្វីលីពីន ថៃ ឡាវ និង វៀតណាម និងតំបន់ត្រូពិចផ្សេងទៀត ដែលសំបូរទឹកច្រើន។ អ្វីដែលលោកអ្នកគួរឈ្វេងយល់បន្ថែមនោះគឺ ក្រៅពីជាបន្លែដ៏មានឱជារសឆ្ងាញ់ពិសាហើយនោះ វាក៏មានអត្ថប្រយោ ជន៍ខ្ពស់ដល់សុខភាព រហូតត្រូវបានគេចាត់ទុកថា ជាឱសថ បុរាណដ៏ ល្អបំផុត។
អត្ថប្រយោជន៍ត្រកួន៖ត្រកួនល្អសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ព្រោះត្រកួនមានផ្ទុកជាតិដែកច្រើន ដែលមានសារសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះ។
ភាពស្លេកស្លាំង៖ត្រកួនមានសមត្ថភាពដ៏អស្ចារ្យសម្រាប់អ្នកដែលមានភាពស្លេកស្លាំង ព្រោះវាផ្ទុកជាតិដែកដ៏ច្រើនលើសលុប។
បញ្ចុះជាតិគ្លុយកូស៖ ទឹកត្រកួនក៏មានសមត្ថភាពបញ្ចុះជាតិស្ករក្នុងឈាមផងដែរ ហើយវារារាំងការស្រូបយកជាតិគ្លុយកូស ធ្វើឱ្យវាក្លាយជារុក្ខជាតិល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ងាយស្រួលរំលាយ៖ ត្រកួនងាយរំលាយនៅក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើឱ្យវាល្អសម្រាប់អ្នកដែលខ្សោយកម្លាំង។ មិនតែប៉ុណ្ណោះ វាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់របបអាហារឆៅផងដែរ។
ផ្ទុកជាតិសរសៃដ៏អស្ចារ្យ៖ត្រកួនមានផ្ទុកជាតិសរសៃដែលជួយដល់ការទល់លាមក បង្កើតបរិយាកាសដ៏អស្ចារ្យសម្រាប់ការរីកលូតលាស់បាក់តេរីប្រីបៃអូទិក (probiotic)។
បន្ថែមពីនោះ រុក្ខជាតិនិងឱសថនេះ ក៏មានផ្ទុក នូវប្រូតេអ៊ីនជាច្រើនដែលល្អសម្រាប់ការកសាងសាច់ដុំ វីតាមីន A និង C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល វីតាមីន B សម្រាប់ថាមពល និង ម៉ាញ៉េស្យូមសម្រាប់ផលិតអង់ស៊ីម និងកាល់ស្យូមសម្រាប់ឆ្អឹងរឹងមាំ។
លើសពីនេះទៀត វាមានផ្ទុកក្លរ៉ូហ្វីលដ៏អស្ចារ្យជាច្រើន ដែលទាំងអស់នេះគឺជាភ្នាក់ងារព្យាបាលដ៏ល្អបំផុតដែលរាងកាយមិនអាចខ្វះបាន៕
https://kronglungvek.com.kh
Post a Comment