លោកជំទាវ ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុក្ខដាក់ដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ និងបានអំពាវនាវដល់ ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា
ដោយៈ សេង ស៊ីដារ៉ូ
លោកជំទាវ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មកពីខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ សរុបជិត ៣០០នាក់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុក្ខដាក់ និងគិតគូរដល់បុគ្គលិកបម្រើការងារនៃ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធនេះផងដែរ។លោកជំទាវ ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាល ជ្រៅពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅគ្រប់ទីកន្លែង។
លោកជំទាវ ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាល បានជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គម ឲ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាល ភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា។
ម៉្យាងទៀតដោយសារ តែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងមានការរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតិឲ្យ ប្រជាពលរដ្ឋអាចប្រកបរបអាជីវកម្មគ្រប់បែបយ៉ាង ទៅតាមចំណេះ និងជំនាញរៀងខ្លួន។
លោកជំទាវ បានអំពាវនាវដល់ ម្ចាស់អាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមថែរក្សាសុខ សន្តិភាព និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ និងសម្រេចចិត្ត ទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានមានការងារធ្វើ និងការអភិវឌ្ឍន៍បន្ត។
លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឯកឧត្តម ឃួង ស្រេង ជូនដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជិត ៣០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។
https://kronglungvek.com.kh
Post a Comment