Header Ads

ឯកឧត្តម ហ៊ុន ម៉ានី ៖ សូមចូលរួមអបអរសាទរ ឯកឧត្តម ឌិត ទីណា ត្រូវបានប្រធានរដ្ឋសភា អញ្ជើញ​ដឹក​នាំប្រជុំរដ្ឋសភា​ដើម្បីបោះឆ្នោត ជ្រើសរើសជា​រដ្ឋមន្រ្តីថ្មី ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋ សភាលើកទី៨ នីតិកាលទី៦ នៅ​ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ។ ការប្រជុំរដ្ឋសភានេះ គឺ ដើម្បីធ្វើការបោះឆ្នោត​ផ្តល់សេចក្តី​ទុក​ចិត្ត​លើ ការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល ដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តី​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថា ពរ។

ឯកឧត្តម ហ៊ុន ម៉ានី ៖ «សូមចូលរួមអបអរសាទរ ឯកឧត្តម ឌិត ទីណា ចំពោះការទទួលតំណែង​ជារដ្ឋ​មន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ» ប្រកបដោយសមាន ចិត្ត និងក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការបំពេញ​បន្ថែម​សមាសភាពសមាជិក នៃរាជ រដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់​របស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ទៀតថា ការទទួលបានតួនាទី ជាសមាជិករាជរដ្ឋាភិបាល ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិនាពេលនេះ គឺពិតជា ស័ក្តិសមនឹងឯកឧត្តម ដែល បានលះបង់កម្លាំងកាយចិត្ត និងស្មារ​តី ក្នុង ការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម នឹងបន្តបេស​ក​កម្ម​ដ៏ឧត្តុង្គឧត្តម ក្នុងតួនាទីថ្មី នេះ ដើម្បីបុព្វ ហេតុប្រជាជាតិជានិរន្តរ៍តទៅ។ បើទោះបីជាខ្ញុំ​មិនមាន​វត្តមាន​នៅក្នុង កិច្ចប្រជុំពេញអង្គរដ្ឋសភាព្រឹកនេះក៏ដោយ តែខ្ញុំក៏គាំទ្រនូវបេក្ខភាព របស់ ឯកឧត្តម ឌិត ទីណា ដែល​បានស្នើដោយប្រមុខរាជរដ្ឋាភិបាល កម្ពុជាផងដែរ។

ឯកឧត្តម ឌិត ទីណា បានសូមគោរពអរគុណ ឯកឧត្តម ហ៊ុន ម៉ានី ដែល តែងតែគាំទ្រខ្ញុំបាទ ក៏ដូចជា​យុវជនកម្ពុជាទាំងអស់​ឱ្យមានឱកាសចូល រួមបម្រើជាតិ​ និងប្រជាជន យើងក្នុងគ្រប់វិស័យ ចលនាយុវជន សសយ ក និងគ្រប់ចលនាយុវជនដែលមានឆន្ទ:រួម​ ក្នុងបុព្វហេតុជាតិមាតុភូមិ​ គឺ ជាថ្នាលបណ្តុះធន​ធាន​មនុស្សដ៏សំខាន់​ ជាពិសេស​ ជាទីលានលត់ដំ សម្រួចឆន្ទៈបម្រើជាតិពិតប្រាកដដោយយកភាពអត់ធ្មត់ ការ​តស៊ូព្យា យាម និងសាមគ្គីភាពផ្ទៃក្នុងជាគោល៕

https://kronglungvek.com.kh

No comments

Powered by Blogger.