គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីអំពាវនាវថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ បង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ កម្មការិនី ទៅបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
ភ្នំពេញ
ដោយ៖ ហុង ចំណាប់
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតផ្លូវការឆ្នាំ២០២១ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។
ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស
ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និង គ្រឹះស្ថានទាំងអស់
នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយ ស្រួល អនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅបោះ ឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ នៅតាមឃុំ សង្កាត់ ដែលពួក
គាត់បានចុះឈ្មោះបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួល ដល់និយោជិត កម្មករ កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ជាកំណត់៕
https://kronglungvek.com.kh

Post a Comment