Header Ads

ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅប្រទេសកម្ពុជា ជាកសិកម្មយថាផល

ដោយៈ សេង ស៊ីដារ៉ូ

កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនផ្នែកធនធានធម្មជាតិ។មគ្គុទេ្ទសក៏របរបុរាណ​ខ្មែរ​តែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។

ប៉ុន្តែរបរនេះ តែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃ ​ជាហេតុនាំអោយស្ដែងចេញជាយោ​បល់​របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្មយថាផល ។

ការយល់ដឹង

កសិកម្មសំដៅទៅលើការធ្វើស្រែចំការ ដំណាំ ឬដាំដុះដំណាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន ​មាន​សភាព​​មិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជា ​តាំងពីកំណើត​ទឹក​ដីមក ប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។

វិធីបុរាណ

សេវាកម្មក្នុងវិស័យកសិកម្ម ពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់​មួយ​ពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើន ដែលកំណត់ដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំណាំ។ ការធ្វើ​ស្រែ​លើ​ដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើអោយដីនោះប្រែជាដីខ្សោះជីជាតិ។ គ្មានហេតុ​ផល​អ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។

ប្រភពទឹក

ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវ ក៏ដូចជាដំណាំ។ ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹង ទន្លេ គឺ​​មានតែមួយមុខ គឺពឹងលើមេឃបានសេចក្ដីថា អាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនា​លើ​អទិទេព។ ការរើសពូជ ដូចជាពូជស្រូវ ឬដំណាំពុំមានការជ្រើសរើសពូជ ​ឬសំរិតសំរាំងពូជអោយ​បានម៉ត់ចត់​តាម​លក្ខណ:បច្ចេកទេសវិទ្យាទេ គេធ្វើតាមទំលាប់ឬពូជដដែលៗ។

កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា

https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា

៩ ៣.​ទំនាក់ទំនង​រវាង​ការដាំដុះ អាជីវកម្មព្រៃឈើ និង​នេសាទ — ... (ដំណាំ និង ការ​ចិញ្ចឹម ...

២ ១.ប្រភេទ​កសិករ · ៣ ២.១.ដំណាំស្រូវ · ៩ ៣.​ទំនាក់ទំនង​រវាង...

No comments

Powered by Blogger.