ចិន ចាប់ផ្តើមបង្ហាញឲ្យឃើញនូវមហិច្ឆតារបស់ខ្លួនទៅ លើអាស៊ីខាង ត្បូង
ដោយៈ សេង ស៊ីដារ៉ូ
ចិនបានច្បាំងយកទីបេ ពីព្រោះចិនខ្លាចឥណ្ឌាដែ លទទួលបានឯករាជ្យ ពីអង់គ្លេសនៅឆ្នាំ១៩៤៧ ចូលទៅត្រួតត្រាដែនដីនេះមុនខ្លួន។
នៅសម័យកាលក្នុងជារដ្ឋធំ និងសំខាន់ជាងគេនៅអាស៊ីខាងត្បូង ឥណ្ឌាត្រូវទទួលមរតកឥទ្ធិពលរបស់ចក្រ ភពអង់គ្លេសនៅទីបេ និងប៊ូតង់។
នៅចំពោះមុខការឈ្លានពានរបស់ចិនទៅលើទីបេ ប្រទេសឥណ្ឌារបស់ នេហ៍រុ បានត្រឹមថ្កោលទោស និងបានត្រឹមតែផ្តល់សិទ្ធិជ្រកកោននយោបាយឲ្យដាឡៃឡាម៉ា តែប៉ុណ្ណោះ។
តាំងពីពេលនោះមកអាស៊ីខាងត្បូងផ្តើមយល់ច្បាស់អំពីធាតុពិតនៃប្រទេសចិនកុម្មុយនីស្ត ថែមទាំងចង់លាត សន្ធឹងអនុតរភាពរបស់ខ្លួនទៅលើតំបន់ ហ៊ីម៉ាឡៃយ៉ា ទីតាំងនៃប្រទេសនេប៉ាល់ និងប្រទេសប៊ូតង់ទៀតផង។ ជាក់ស្តែងអគ្គមគ្គុទ្ទេសក៍ចិន ម៉ៅសេទុង ធ្លាប់និយាយថា “ខ្សែទឹក ឬជួរភ្នំ មិនមែនជាព្រំដែនធម្មជាតិ ហើយក៏មិនមែនជាមហារនាំងដែលមិនអាចផ្លោះផុតនោះទេ”។
ម៉ៅ សេទុង ចង់និយាយថា ភ្នំហិម៉ាល័យ មិនអាចមករារាំងបានឡើយ មហិច្ឆតារបស់ចិនទៅលើប្រទេសនេប៉ា ល់និងប្រទេសប៊ូតង់។
ឧទាហរណ៍ មួយទៀតនៃមហិច្ឆតារបស់ចិនទៅលើអាស៊ីខាងត្បូង គឺករណីនៃដែនដីកា ស្មៀរ។ នៅក្នុងទសវត្ស៥០ ចិនបានចូលមកច្បិចយកម្តងបន្តិចៗ ប៉ែកឥសាននៃកាស្មៀរ ម្តុំតំបន់អាកសៃឈីន ដែលមានផ្ទៃដីប្រមាណ ៣ម៉ឺន ៣ពាន់គីឡូម៉ែត្រក្រឡា។ ក្រោយមកទៀត នៅឆ្នាំ១៩៦៣ ប្រទេសប៉ា គីស្ថាន សម្រេចផ្ទេរផ្ទៃដីប្រមាណ ៥ពាន់ ១រយ ៨០ គឺឡូម៉ែត្រក្រឡា នៅប៉ែកខាងជើងកាស្មៀរទៅឲ្យចិនទៀ ត។ ជាផ្លូវិញ ចិនសន្យាជួយការពារប៉ាគីស្ថាន នៅចំពោះមុខការគំរាមគំហែងពីសំណាក់ប្រទេសឥណ្ឌា។
សព្វថ្ងៃចិនកាន់កាប់១ភាគ៣នៃដែនដីកាស្មៀរ ដែលឥណ្ឌា និងប៉ាល់គីស្ថាន ដណ្តើមគ្នាអស់រយៈពេលជាង ៥០ឆ្នាំកន្លងមកហើយ។ ចិនក្តាប់យកប៉ែកអីសាននៃកាស្មៀរ ជាអទីភាពមួយចាំបាច់បំផុតសម្រាប់ថ្នាក់ដឹកនាំ ចិន។ ចិនអាចត្រួតត្រាពិនិត្យបានល្អខេត្តស៊ីងជាំង ដែលនៅជាប់កាស្មៀរ និងដែលសម្បូណ៍ទៅដោយពួកអ៊ុយហ្គួរ អ្នកកាន់សាសនាអ៊ីស្លាមរស់នៅ។
ធ្វើបែបនេះចិនមានឥទ្ធិពលការពារកុំឲ្យឥទ្ធិពលអ៊ីស្លាមជ្រុលនិយម ធ្លាយចេញមកពីកាស្មៀរ ហើយចូលមកខេត្តស៊ីងជាំងបាន។ ម្យ៉ាងវិញទៀត មហិច្ឆតារបស់ចិនទៅលើអាស៊ី ខាងត្បូង ក៏ស្តែងឡើងតាមរយៈការស្វែងរកច្រកមួយ ចេញពីដីគោកចូលទៅមហាសមុទ្រឥណ្ឌាដែរ។
ឯកសារយោងៈ ភូមិសាស្ត្រនយោបាយប្រទេសចិន ដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់។
https://kronglungvek.com.kh

Post a Comment