វិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧-១៩៩៨ អាស៊ានបូកបី ចុះហត្ថលេខាទទួលកិច្ចព្រមព្រៀង សហការណ៍រូបិយវត្ថុ ឲ្យមានការខ្ចីរូបិយប័ណ្ណ រវាងបណ្តាប្រទេសហត្ថលេខី ពេលណាអស្ថិរភាពខ្លាំងកើតឡើង
ដោយៈសេង ស៊ីដារ៉ូ
ក្រោយមានវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧-១៩៩៨ អាស៊ានបូកបីក៏បានចុះហត្ថលេខាទទួលកិច្ចព្រមព្រៀង សហការណ៍រូបិយវត្ថុមួយដែលគ្រោងឲ្យមានការខ្ចីរូបិយប័ណ្ណគ្នាទៅវិញទៅមករវាងបណ្តាប្រទេសហត្ថលេខី ពេលណាអស្ថិរភាពខ្លាំងកើតឡើងម្តងៗ នៅលើទីផ្សារហិរញ្ញវត្ថុ។
វិបត្តិហិរញ្ញវត្ថុអាស៊ី នៅឆ្នាំ១៩៩៧ ក៏ជាឱកាសមួយសម្រាប់ឲ្យចិនបង្ហាញនូវសាមគ្គីភាពរបស់គេ ចំពោះសមា គមអាស៊ីនដែរ។ កាលនោះចិន មិនព្រមបញ្ចុះខ្លាំងពេកទេតម្លៃប្រាក់យ័នរបស់ខ្លួន ពីព្រោះចិនចង់ជួយអូសអាស៊ានឲ្យចេញផុតពីវិបត្តិ។
សព្វថ្ងៃចិន បានបន្តទិញយ៉ាងសន្ធឹកសន្ធាប់ផលិតផលរបស់អាស៊ាន ជាហេតុធ្វើឲ្យភូមិភាគអាស៊ីអាគ្នេយ៍ស្គាល់កំណើនសេដ្ឋកិច្ចខ្លាំង ពិសេសតាំងពីឆ្នាំ២០០២មក។ ម៉្យាងវិញទៀត ចិនក៏បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយស្តីពីការផ្តោះប្តូរពាណិជ្ជកម្មដោយសេរីជាមួយអាស៊ាន ចាប់ពីឆ្នាំ២០១០-២០១៥ ។
នៅលើវិស័យនយោបាយ ថ្នាក់ដឹកនាំចិនប្រឹងប្រែងអនុវត្តនយោបាយ “ឈ្នះ ឈ្នះ” ដោយឲ្យតម្លៃខ្ពស់ទៅលើ ស្ថិរភាព និងសន្តិភាព។ ចិនបានផ្លាស់ប្តូរសន្ទរកថា ជាផ្លូវការណ៍នៅក្នុងវិវាទជុំវិញកោះសាប្រាតលេ និងប៉ារ៉ា សែល ដែលចិន និងប្រទេសអាស៊ានមួយចំនួន ដូចជាវៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេ ស៊ី ដណ្តើមគ្នាចង់បាន។
នៅឆ្នាំ១៩៩២ ចិនបានប្រកាសថា ទីប្រជុំកោះទាំងនេះជាកម្មសិទ្ធរបស់ចិន ហើយថានឹងប្រើកម្លាំងយោធា បើសិនអធិបតេយ្យរបស់គេនេះ ត្រូវប្រទេសណាមួយរំលោភបំពាន។ ផ្ទុយទៅវិញ នៅឆ្នាំ២០០៤ ចិនបាន សន្យាប្រាប់អាស៊ានថា ខ្លួនមានបំណងដោះស្រាយជម្លោះអំពីប្រជុំកោះសាប្រាត និងប៉ារ៉ាសែល ដោយសន្តិវី ធី និងតាមកិច្ចចរចារ។
នៅឆ្នាំ២០០៤ លោកនាយករដ្ឋមន្ត្រីចិន វិន ជាប៉ាវប្រដូចប្រទេសចិនទៅនឹងសត្វដំរី ដ៏ស្លូតមួយ ដែលគ្មានបំណងអាក្រក់ចង់ប្រៀតប្រៀនអាស៊ានឡើយ។ តាមរយៈអំណាចស្រទន់ ចិនកំពុងពង្រី កឥទ្ធិពល វប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍។
ខ្សែភាពយន្តចិន សិល្បៈធ្វើម្ហូបអាហារចិន និងផលិផលឧបភោគបរិភោគផលិតនៅប្រទេសចិន កំពុងជួយ ដល់ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ចិន ល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ម៉្យាងវិញទៀត សហគមន៍ចិន នៅអាស៊ីអាគ្នេយ៍ក៏ជួយទាញចិន និងអាស៊ានឲ្យកាន់តែខិតជិតគ្នា។
នៅអតីតកាលជនជាតិចិន នៅអាស៊ីអាគ្នេយស្អប់របបចិនកុម្មុយនីស្ត ផ្ទុយទៅវិញ សព្វថ្ងៃកូនចៅចិន មានមោនភាពចំពោះឥទ្ធិពលខ្លាំងក្លានៃប្រទេសដូនតាពួកគេ ហើយមិនរារែកឡើយក្នុងការទាក់ទងរកស៊ីជាមួយចិន កុម្មុយនីស្ត។ ដកស្រង់ចេញពីសៀវភៅ ភូមិសាស្តរនយោបាយប្រទេសចិន(ហ្សង់-ហ្រ្វង់ស័រ តាន់) គ្រឹះស្ថានបោះពុម្ពផ្សាយរ៉ៃយំ។

Post a Comment