រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញក្រុមការងារទាំងអស់ ពន្លឿនអត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលរងផលប៉ះពាល់ ជំងឺកូវីដ ១៩
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ហុង ចំណាប់
ជំងឺកូវីដ
១៩ នៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ឆ្នាំ២០២០ និងបើកប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ
ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ
និងលោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
និងជាអនុប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅសាលសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ
រយៈពេល៣ខែនេះ គឺចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ និងផ្សព្វ
ផ្សាយសេចក្ដីជូនដំណឹងលេខ
១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដានគាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
នៃការរីករាលដាលជំងឺកូវីដ ១៩ ដើម្បីរៀបចំគម្រោង
និងវិធានការអន្តរាគមន៍ដល់គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ជីវភាពរស់នៅ ដោយសារជំងឺកូវីដ
១៩ ព្រោះជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៃការគាំពារសង្គមដ៏មានប្រសិទ្ធភាព
ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។
លោកអ៊ុក រ៉ាប៊ុន
បានជំរុញឲ្យក្រុមការងារ ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពិនិត្យ និងយក
ចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រ
ធ្វើយ៉ាងណាឲ្យគ្រួសារក្រីក្រពិតប្រាកដមានឈ្មោះ ក្នុងបញ្ជីគ្រួសារក្រីក្រឲ្យបានចប់សព្វគ្រប់
នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ខែមិថុនា
ឆ្នាំ២០២០។
អង្គប្រជុំ
ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ
ក្នុងការត្រួតពិនិត្យ
និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាល រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
Post a Comment