រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានស្ថាបនា
ឃុំឆ្នុកទ្រូ
ខេត្តកំពង់ឆ្នាំង
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង
៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង
បានឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង ផ្លូវដែលត្រូវស្ដារឡើងវិញសម្រាប់ឆ្នាំ២០២០
រួមមានផ្លូវថែទាំជាលក្ខណៈខួបមាន ២៧គីឡូម៉ែត្រ
នៅក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស
និងស្រុកសាមគ្គីមានជ័យ។ ផ្លូវថែទាំជាប្រចាំមាន ៩៥គីឡូម៉ែត្រ ក្នុងស្រុកទឹកផុស បរិបូរណ៌ កំពង់ត្រឡាច និងស្រុកឮរលាប្អៀរ។
គម្រោងជាច្រើនទៀត ដែលកែលម្អផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ
DBST ក្រោមហិរញ្ញប្បទានជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមនិតចិន
និងហិរញ្ញប្បទានសហប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ចំពោះផ្លូវដែលកំពុងស្ថាបនានា ពេលនេះ អនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ
នៃក្រសួងអភិវឌ្ឍន៍ជនបទ លទ្ធផលសម្រេចបានប្រមាណ ៤០% ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែកក្កដា
ខាងមុខនេះ។
លោករដ្ឋមន្រ្ដី បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវ
ចូលរួមសហការឲ្យបានល្អជាមួយក្រុមការងារស្ថាបនាផ្លូវ
ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេស ប្រចាំការនៅការដ្ឋានអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់
និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណ ភាព និងសោភ័ណភាព៕
Post a Comment