ហេតុអ្វី ព្រះវិហារខែ្មរយើង សាងបែរមុខទៅទិសខាងកើត (ទឹកដីខ្មែរធំទូលាយបែរទៅទិសខាងកើត)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រជាជនខ្មែរយើង
ចូលចិត្តធ្វើការសាងសង់ព្រះវិហារ បែរមុខទៅទិសខាងកើត ខុសប្លែកពី ប្រទេសជិតខាង
ដែលកាន់សាសនាព្រះពុទ្ធដូចគ្នា។
យោងតាមថេរដិកា របស់សម្តេចរាជជួន
ណាត ក្នុងខ្សែអាត់ នៃទសតវត្សរ៍ទី៧០ បានបកស្រាយថា ចំពោះ
ប្រទេសថៃ ឡាវ ភូមា និងសិរីលង្ការ
ដែលប្រកាន់នូវការគោរពព្រះពុទ្ធសាសនា ដោយមិនប្រកាន់ ក្នុងការសាងសង់ព្រះវិហារបែរមុខទៅកើតនោះឡើយ
អាស្រ័យដោយសារដីខ្មែរយើង ធំទូលំទូលាយបែរទៅទិសខាងកើត
ដែលប្រទេសជិតខាងបានឈ្លានពានយកមិនចេះចប់ មិនចេះហើយ ម្ល៉ោះហើយបានជាប្រជារាស្ត្រខ្មែរទូទាំងប្រទេស
តែងតែសាងសង់ព្រះវិហារ នៅក្នុងស្រុក បែរមុខទៅទិសខាងកើត
ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ បានដឹង និងចងចាំថា ទឹកដីពិតជាធំទូលាយពិតប្រាកដមែន
មិនដូចបច្ចុប្បន្ននៅសល់តូច មានផ្ទៃក្រលា ត្រឹមតែ ១៨១០៣៥ គីឡូម៉ែត្រការេ តែប៉ុណ្ណោះ។
ព្រះសម្តេចសង្ឃរាជ ជួន
ណាត មានថេរដិកាទៀតថា នេះហើយជាទម្លាប់ខ្មែរយើង សូម្បីតែផ្ទះក៏ប្រកាន់ការ
សាងសង់តាមទិសដែរ
តាមគម្ពីរកុហក ថា ដោយកំណត់ខាងកើត មានព្រះអាទិត្យរះ ជាទិសល្អ ទិសត្បូងជាដំណេកក្បាល ទិសជើង ជាជើង ខាងលិចថា ជាថ្ងៃលិចមិនល្អ
ហើយបានក្លាយជាទម្លាប់រហូតមក។
សម្តេចសង្ឃ
បានបញ្ជាក់ទៀតថា ជាទម្លាប់មានបីប្រភេទ ទី១ ទម្លាប់ល្អ ទម្លាប់សមរម្យ
ទម្លាប់ត្រូវច្បាប់។ ទី២
ទម្លាប់កណ្តាល ធ្វើតាម ឬមិនធ្វើតាមស្រេចនឹងចិត្ត
និងទម្លាប់ទី៣ ជាទម្លាប់អាក្រក់លូកដល់ណាខ្លោចត្រង់ហ្នឹង ដូចជាទម្លាប់មិនឲ្យដាំដើមឈើជិតផ្ទះ
ដោយមិនយល់ពីអត្ថប្រយោជន៍ដើមឈើដែលផ្តល់នូវម្លប់៕
Post a Comment