រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវលំ នៅស្រុកត្រាំកក់ ជាង១៣គីឡូម៉ែត្រ
ដោយ៖ ហុង ចំណាប់
ឯកឧត្ដម អ៊ូច ភា
អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងការស្វាគមន៍ចំពោះវត្តមានគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ជនបទ
និងគាំទ្រកសិករ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការស្ថាបនាផ្លូវដីស ដោយប្រើប្រាស់កម្លាំងពលកម្មរបស់បងប្អូនប្រជាពលរដ្ឋ។
នៅឆ្នាំ២០២០ ស្រុកត្រាំកក់នឹងទទួលបានផ្លូវដីក្នុងភូមិសប្រមាណជាង
១៣គីឡូម៉ែត្រ នៅក្នុងឃុំទាំង ៦ គឺឃុំតាភេម
ត្រពាំងធំខាងជើង ត្រពាំងក្រញូង ជាងទង
អូរសារាយ និងឃុំសំរោង ។
លោករដ្ឋមន្ត្រី អ៊ុក
រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលបានកើតមានឡើងក្នុងខេត្តតាកែវ
ជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២
បង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចនាយករដ្ឋមន្រ្ដី
ហ៊ុន សែន។ ក្រៅពីទទួលបានផ្លូវជាតិ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានគិតគូអំពីផ្លូវលំជនបទ
ដែលផ្លូវនេះ មានសារសំខាន់ណាស់សម្រាប់តភ្ជាប់ ពីភូមិំយួយទៅភូមិមួយ ទៀត ងាយស្រួលដល់ប្រជាពលរដ្ឋ
ក្នុងការធ្វើដំណើរឆ្លងកាត់ជាប្រចាំ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា
គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ
ជាគម្រោងដែលទទួលហិរញ្ញប្បទានផ្ទាល់ ពីរាជរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ
ដែលធ្វើឡើងតាមរយៈផ្ដល់ឱកាសការងារ រយៈកម្មវិធីសាច់ប្រាក់ពលកម្មដែលជួយដោះស្រាយជីវភាពបន្ទាន់ដល់ប្រជាពលរដ្ឋជាពិសេសកម្មករកម្មកានី
ដែលត្រូវបានព្យួរការងារតាមរោងចក្រដោយសារតែរងផលប៉ះពាល់ជំងឺកូវីដ ១៩។ ការងារពលកម្មដើម្បីស្ថាបនាផ្លូវដីស
ជាគម្រោងរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ តែការងារ ពលកម្មនេះមិនមែនជាការកំណែននោះទេ
ជាការស្ម័គ្រចិត្ត។ ដោយឡែកការក្រាលក្រួសក្រហមរាជរដ្ឋាភិ បាល នឹងប្រើប្រាស់គ្រឿងចក្រដើម្បីបង្ហាប់ប្រកបដោយគុណភាព។
លោករដ្ឋមន្រ្ដី បានរំលឹក ឲ្យប្រជាពលរដ្ឋ
ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបានផ្លូវប្រើប្រាស់ក្នុងភូមិផង និងទទួលបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពផង ដោយតម្លៃក្នុង១ម៉ែត្រត្រីគុណទទួលបានថវិកា
១២០ ០០រៀល និងការដាំស្មៅតាមជើងទេរក្នុង១ ម៉ែត្រការ៉េទទួលបាន ៣០០០រៀល។
ឯករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
បានរំលឹក ឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩
ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូជែល ឬអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវដីសរបស់ប្រជាពលរដ្ឋនៅភូមិព្រៃឈើទាល
ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ជនបទ
និងគាំទ្រកសិករ បានអនុវត្តនៅក្នុខេត្តគោលដៅចំនួន១៧ គឺខេត្តកំពង់ឆ្នាំង កំពង់ធំ
កំពង់ស្ពឺ តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង សៀមរាប ស្វាយរៀង ឧត្ដរមានជ័យ កណ្ដាល
បន្ទាយមានជ័យ កំពត ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តព្រះវិហារ៕
Post a Comment