កោះទ្រង់ ទទួលបានពានរង្វាន់ជ័យលាភី ជាសហគមន៍ទេសចរណ៍គម្រូ នៅភូមិភាគឥសាន
ខេត្តក្រចេះ
ដោយ៖ សេង ស៊ីដារ៉ូ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះទ្រង់
គឺជាសហគមន៍ទេសចរណ៍ ដែលលេចធ្លោរជាងគេ
ក្នុងខេត្តក្រចេះ ហើយសហគមន៍មួយនេះ ក៍ទទួលបានពានជ័យលាភី
ជាសហគមន៍ទេសចរណ៍គម្រូ នៅឆ្នាំ២០១៩។
លោក ប៊ុន បាន
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ ខេត្តក្រចេះ បានឲ្យដឹងថា ពាន
រង្វាន់ជ័យលាភីនេះ
ទទួលបានពីសម្តេចក្រឡាហោម ស ខេង នាចុងឆ្នាំ២០១៩។ មូលហេតុដោយសារ សហគមន៍មួយនេះ បានប្រឹងប្រែងយ៉ាងខ្លាំង
ក្នុងការបង្កើតឡើងនូវសេវាកម្មថ្មីៗដែលមានឈ្មោះថា កោះផ្តើមស្នេហ៍ មួយកន្លែងទៀត
នៅលើកោះទ្រង់នេះតែម្តង។ ហើយធ្វើឲ្យរមណីយដ្ឋានមួយនេះ កាន់តែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ
មកកម្សាន្តលើកោះទ្រង់នេះ ច្រើនបន្ថែម។
លោក ប៊ុន បាន បានលើកឡើងទៀតថា ក្នុងឪកាសចូលឆ្នាំសកល ចូលឆ្នាំចិន និងសិទ្ធិនារី៨មីនា
មានភ្ញៀវទេសចរណ៍
ជាង៣ម៉ឺននាក់ ចូលមកកំសាន្តនៅលើកោះទ្រង់នេះ។ មិនត្រឹមប៉ុណ្ណោះ កោះទ្រង់ បានបង្កើតឡើងនូវផ្ទះសំណាក់
និងសេវាកម្មផ្សេងៗទៀត ដើម្បីជួយផ្តល់មុខរបរដល់សមាជិកសហគមន៍ ឲ្យមានជីវភាពធូរធារ
និងមានការបង្កើតកម្មវិធីដាំបន្លែ ដោយឲ្យភ្ញៀវចូលរួមដាំទាំងបន្លែ និងដាំដើមឈើ
ទុកជាអនុស្សាវរីយ៍ នៅពេលពួកគេចាកចេញទៅវិញ ឬ ត្រឡប់មកកំសាន្តនៅលើកោះទ្រង់វិញ
ដើម្បីមើលដើមឈើរបស់ពួកគេបានដាំ។
ដោយសារពីភាពរីករើនទាំងនេះ ទើបមន្ទីរទេសចរណ៍ខេត្ត
បានធ្វើរបាយការណ៍ស្នើទៅថ្នាក់ជាតិ
ដើម្បីឲ្យសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ ទទួលបានពានរង្វាន់ជ័យលាភី
ជាសហគមន៍ទេសចរណ៍គម្រូ នៅភូមិភាគឥសាន៕
Post a Comment