ការទិញបន្លែ ផ្លែឈើ មិនរលោងពេក
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
មិនរលោងពេក
ផ្លែឈើជាច្រើនប្រភេទដូចជាសារី
ប៉ោម អ្នកផលិតអាចនឹងដាក់ ក្រមួនឃ្មុំបន្តិច ឬសារធាតុម្យ៉ាងធ្វើឲ្យរលោង
ស្រិល
មើលទៅគួរចង់ឲ្យទិញ តែតាមពិត វាមានជាតិពុលទៅវិញ។ សម្រាប់អ្នកដែលនិយមទទួលទានទាំង
សម្បកហើយមិនបានលាងទឹកឲ្យស្អាត អាចនឹងទទួលគ្រោះថ្នាក់បាន។ ប្រសិនបើឃើញថា
ផ្លែឈើណាវារ លោងខ្លាំងពេក ខុសពីលក្ខណៈធម្មជាតិ យើងមិនគួរទិញនោះទេ ព្រោះយើងទទួលទានដើម្បីឲ្យមានគុណ
ប្រយោជន៍ ពុំមែនទទួលទានលើរូបស្អាតរបស់វានោះទេ។
សូមចងចាំថា បន្លែ
ផ្លែឈើណា ដែលស្រស់ស្អាតពីក្រៅ ច្រើនតែមានជាតិគីមីនៅជាប់ជាមួយជានិច្ច។
ស្អាត តែសមរម្យ
សម្រាប់អាហារប្រភេទបន្លែបង្កា
អ្នកគួរមើលពីប្រយោជន៍ឲ្យខ្លាំងជាង សម្រសស្រស់ស្អាត ត្រូវមើលថា តើ
យើងយកទៅធ្វើម្ហូបអ្វីល្អ មិនមែនត្រូវការភាពស្រស់ស្អាតនោះទេ ព្រោះយើងជាអ្នកបរិភោគខ្លួនឯង។
ម្យ៉ាងទៀត សូមចងចាំថា
បើកាន់តែស្អាត វាក៏កាន់តែមានជាតិពុលច្រើន នេះគឺដោយសារតែកសិករប្រើសារ
ធាតុគីមីកំឡុងពេលដាំដុះ
និងបាញ់សម្លាប់សត្វល្អិតបន្ថែមទៀត ដើម្បីឲ្យផលិតផលកាន់តែស្អាតគួរចង់ទិញ គ្មានដង្កូវ
គ្មានស្នាមសត្វស្អិតស៊ី ផ្លែធំល្អ ពណ៌ស្រស់ស្អាត។
ហេតុនេះ
ប្រសិនបើមានបន្លែបង្កាណាស្អាតបន្តិច មានទំហំប្រហាក់ប្រហែលគ្នា តែពណ៌មិនស្រស់ថ្លា
មាន
ស្លាកស្នាមសត្វស្អិតស៊ីខ្លះ ស្នាមចិកមានប្រហោងខ្លះ គួរតែទិញវាល្អជាង។
ព្រោះវាជាការបញ្ជាក់ថា វាគ្មាន សារធាតុគីមី
ឬបើមានក៏មានក្នុងបរិមាណដ៏តិចតួចប៉ុណ្ណោះ៕
Post a Comment