Header Ads

ដើម ញ ជារុក្ខជាតិជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់ព្យាបាលជម្ងឺ និងការប្រើប្រាស់មុនគេ នៅ​​អាមេរិកខាងជើង


ដោយ៖ សេង ស៊ីដារ៉ូ


ការស្រាវជ្រាវរបស់វេជ្ជសាស្រ្តបុរាណពិតជាមាន សារសំខាន់ ទាំងផ្នែកវិទ្យាសាស្ត្រ យ៉ាងហ្មត់ចត់ និងចាំ​បាច់បំផុត ព្រោះថាបច្ចុប្បន្ននេះ មានប្រមាណ​៦០% នៃឱសថ ដែលមានប្រភពពីធម្មជាតិ។


ស្នាដៃស្រាវជ្រាវ ពីឱសថបុរាណ​ នៅហាវ៉ៃ នៅតែអះអាងថា សមាសធាតុសារធាតុចំបង និងប្រសិទ្ធភាព របស់ដើម ”ញ”​ នៅតែអាថ៌កំបាំងនៅឡើយ។

ដើម​ ញ មានឈ្មោះវិទ្យាសាស្ត្រថា Morinda Citrifolia គឺជារុក្ខជាតិមានសារធាតុសំខាន់ លំដាប់ថា្នក់លេខ ២ ក្នុងចំណោមរុក្ខជាតិឱសថទាំងអស់។ មនុស្សបានប្រើប្រាស់វា នូវសារធាតុរួមទាំងអស់ ដែលមាន ដើម ឬស ស្លឹក ផ្កា និងផ្លែ​ ដើម្បីព្យាបាលជម្ងឺ។ មានជិត ៤០ រូបមន្តព្យាបាលជម្ងឺផ្សេងៗគ្នា ដែលប្រើប្រាស់ ញ ធ្វើជាសមាសធាតុរួមផ្សំដ៏សំខាន់។


ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិធ្លាប់រំឮកពីការរស់រានជីវិតរបស់មនុស្ស ដែលបានស៊ីផ្លែ ញ នៅពេលប្រឈម មុខជាមួយគ្រោះអត់ឃ្លាន និងជម្ងឺតម្កាត់ផ្សេងៗ។

ការប្រើប្រាស់ផ្លែ ញ ដើម្បីព្យាបាលជម្ងឺ បានផ្ទុះឡើង នៅអាមេរិកខាងជើង ចាប់ពីឆ្នាំ១៩៩២ នៅពេលវេជ្ជ មណ្ឌិតម្នាក់ប្រើផ្លែ ញ ក្នុងការព្យាបាលរោគមហារីកសុដន់ ឲ្យប្រព្ធរបស់ខ្លួន  បានទទួលផលដ៏ល្អគួរឲ្យភ្ញាក់ ផ្អើល។ ចាប់ពីពេលនោះមក គ្រូពេទ្យរូបនេះ បានអប់រំមនុស្សរាល់គ្នាដាំដើម ញ សម្រាប់ព្យាបាលជម្ងឺ និង ធ្វើការនាំចេញលក់ទៅក្រៅ។ ផ្លែ ញ ត្រូវគេសម្ងួតកិនជាម្សៅ និងផលិតជាគ្រាប់ Capsule  ប្រើប្រាស់យ៉ាង ទូលំទូលាយនៅអាមេរិក និងកាណាដា។ មានបន្តនៅលេខក្រោយ ពីឱសថដើមញ។


ដកស្រង់ចេញពីសៀវភៅ ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕

No comments

Powered by Blogger.