Header Ads

នាយកសហគ្រាស ផលិតប្រេងកូឡា និងប្រេងខ្យល់រូបនាគ លើកឡើងថា ការបង្កើតផលិតផលនេះឡើង ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ដូច ផលិតផលថៃដែរ


ខេត្តបាត់ដំបងៈ

ដោយ៖ ឌឹម គឹមហាក់


លោកស្រី អូន សុគន្ធធា នាយកសហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់រូបនាគ មានអាសយដ្ឋាន នៅទីរួមខេត្តបាត់ដំបង បានបង្កើតឡើង ៨ឆ្នាំមកហើយ ដែលធ្វើឲ្យអតិថិជនស្គាល់ច្រើន នៃគុណ​ភាព​ប្រេងកូឡា និងប្រេងខ្យល់នេះ ជាពិសេសនៅក្នុង ខេត្តបាត់ដំបង និងបន្តចែកចាយលក់ទៅភ្នំពេញ សៀមរាប កំពង់ចាម និងខេត្តព្រះ​សីហនុ តាមរយៈពិព័រណ៍ពាណិជ្ជកម្មជាច្រើនលើករួចមក​ហើយ។ ​

លោកស្រីអូន សុគន្ធា ម្ចាស់សហគ្រាស បានឲ្យដឹងពីការផ្សំឡើងពីវត្ថុធាតុដើម ដែលមានក្នុងស្រុក មាន​ដូច​ជា ម៉ុងតុល កាប៊ូ ព្រំសែន ប្រេងរកាំ និងប្រទាលខ្មែរបុរាណ ១០៨មុខ ដោយការផលិតចេញពីស្នា​ដៃកូន​ខ្មែរយើងសុទ្ធសាធ។ ប្រេងកូឡា​រូបនាគ ១ដបថ្លៃ ២៥០០រៀល ចំពោះប្រេងខ្យល់ ១ដបថ្លៃ ៤០០០រៀល។

លោកស្រី សុគន្ធា បន្តថា គោលបំណងនៃការបង្កើតសហគ្រាសប្រេងកូឡា ប្រេងខ្យល់នេះឡើង ក្នុង​គោល​បំណងបង្ហាញពី​ស្នាដៃ​កូនខ្មែរយើង ចង់ឲ្យមានការចូលរួមប្រកួតប្រជែងទៅក្នុងទីផ្សារ ដូចជា ផលិត​​ផលប្រទេសថៃ អញ្ចឹងដែរ ហើយអ្នកស្រី ក៏បាន​អំពាវ​នាវឲ្យប្រជាពលរដ្ឋយើង គាំទ្រផលិតផលខ្មែរ យ៉ាងហោចណាស់ ក៏បាន ៥០%ដែរ ដែលនាំគ្នាប្រើប្រាស់របស់ខ្មែរ ក្នុងស្រុក ដើម្បីបង្កើនការងារ និងមុខ​របរ​ដល់ប្រជាពលរដ្ឋយើងផងដែរ៕

No comments

Powered by Blogger.