Header Ads

កម្ពុជា គឺជាគោលដៅដ៏សំខាន់ខាងផ្នែកទីផ្សារទេសចរណ៍ សាសនា (Pilgrimate Tourism)


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ទីផ្សារទេសចរណ៍សាសនា គឺជាទេសចរណ៍ ដែលមានជំនឿលើការគោរព និងប្រតិបត្តិផ្នែកសាសនា និងស្វែង​យល់អំពីសាសនាផ្សេងៗបន្ថែម ដើម្បីបំពេញធម៌អារ្យ សេចក្តីសុខ អំពើល្អ និងចេះរំងាប់អារម្មណ៍។

ទេសចសរណ៍ប្រភេទនេះ កំពុងមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក ដើម្បីក្នុងការធ្វើដំណើរជាក្រុមៗ និង​ចំណាយពេលវេលាយូរ ព្រមទាំងថវិការក្នុងការចាយវាយយ៉ាងសន្ធឹកសន្ធាប់ ហើយការធ្វើដំណើររបស់ពួកគេ គឺចូលចិត្តទៅកាន់ប្រទេសដែលមានគោលដៅទេសចរណ៍បែបសាសនា ដ៏ល្បីល្បាញ ដូចជា ឥណ្ឌា នេប៉ាល់ កម្ពុជា ជាដើម។

ចំណែកឯកម្ពុជា ក៏ជាគោលដៅដ៏សំខាន់ខាងផ្នែកសាសនានេះផងដែរ ជាពិសេសថ្មីៗនេះ រមណីយដ្ឋានប្រាសាទ​អង្គរវត្ត ​បានឈ្នះរង្វាន់ជារមណីយដ្ឋានបែបសាសនា ដ៏ធំជាងគេលើពិភពលោក ដោយក្រុមប្រឹក្សាផ្តល់យោបល់​លើការធ្វើដំណើររបស់ពិភពលោក Trip Advisor ដែលជាអ្នកជ្រើសរើសផ្តល់រង្វាន់​។ មិនតែប៉ុណ្ណោះកម្ពុជា ​មាន​ប្រាសាទ​បែបរមណីយដ្ឋានសាសនា ដែលមានសក្ការៈបូជា ជាច្រើនពាស់ពេញផ្ទៃប្រទេស​ ក្រៅពីប្រាសាទអង្គវត្ត​ដ៏ល្បីល្បាញមួយនេះ។

ហើយកម្ពុជា ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍សាសនា ជាលក្ខណៈអន្តរជាតិ នៃអរិយធម៌ ​កាលពីឆ្នាំ២០១០ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍សាសនារាប់ម៉ឺននាក់ និងក៏មានរៀបចំបុណ្យបែបសាសនា ជាច្រើនទៀតដូចជា បុណ្យវិសាខបូជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន...៕

No comments

Powered by Blogger.