Header Ads

ក្នុងឱកាសបុណ្យណូអែល ក្រុមហ៊ុនសែលកាត បានចែកជូនរង្វាន់ដែលឈ្នះជាច្រើនដ៏អតិថិជន


ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទូរគមនាគមន៍ទទួលបានពានរង្វាន់ច្រើនជាងគេ នៅក្នុងឆ្នាំ២០១៨ បានប្រកាស រង្វាន់អ្នកឈ្នះនៅថ្ងៃនេះ សម្រាប់រង្វាន់ប្រចាំឆ្នាំ នាល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ពិធីចែករង្វាន់នេះ បានរៀបចំឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard ថ្ងៃនេះ (ទី២៥ ខែធ្នូ) ជាពិសេសក្នុង ពីធីបុណ្យណូអែល តែម្តង។ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Cellcard ដែលមាន ទឹកប្រាក់ដល់ទៅ៤លានដុល្លារ បានផ្តល់ស្នាមញញឹម ដល់អតិថិជន​ហើយអតិថិជនម្នាក់ ក៏មានសំណាងឈ្នះរង្វាន់៤ម៉ឺនផងដែរ។ កម្មវិធីបញ្ចូលទឹកប្រាក់ ដើម្បីឈ្នះ ដ៏ល្បីរបស់​ក្រុម​ហ៊ុន Cellcard ដែលផ្តល់រង្វាន់ជូនអតិថិជនជាង ៣០ម៉ឺននាក់ រៀងរាល់ខែ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានលើកឡើងថា ​វាគ្រាន់តែ​ជាឱកាស​មួយក្នុងចំណោមឱកាសផ្សេងទៀតប៉ុណ្ណោះ ដែលយើងអាចផ្តល់រង្វាន់ជូនអតិថិជន​យើង និងតបស្នងទៅសហគមន៍​យើងវិញ ដើម្បីពង្រឹងជីវភាពប្រជាជនយើង។ សម្រាប់កម្មវិធីរបស់ក្រុមហ៊ុន Cellcard ថ្ងៃនេះ ពួកយើង​សូមជូនពរ​ ដល់​អ្នក​​មានសំណាងទាំងអស់ ក៏ដូចជាអតិថិជន Cellcard ទទួលបានសេចក្តីរីករាយថ្ងៃបុណ្យណូអែល។

អ្នកឈ្នះទាំងអស់ពីកម្មវិធីចាប់រង្វាន់​ iKnowiKnow, Fishing Motors, 10K Raffle, Music on Demand,​ និង សេវា​ហាង​ឆេងប្តូរប្រាក់។

រង្វាន់ទាំងនេះរួមមាន៖ ម៉ូតូ Yamaha ឆ្នាំ២០១៨៖ អ្នកឈ្នះ៨នាក់ ពីកម្មវិធី iKnowiKnow ម៉ូតូ Yamaha ឆ្នាំ២០១៨៖ អ្នកឈ្នះ១២នាក់ ពីកម្មវិធីFishing Motors ប្រាក់សុទ្ធ ១ពាន់ដុល្លារ៖ អ្នកឈ្នះ២នាក់ ពីសេវាហាងឆេងប្តូរប្រាក់ ប្រាក់សុទ្ធ ១លានរៀល៖  អ្នកឈ្នះ ម្នាក់ពីកម្មវិធី Music on Demand ប្រាក់សុទ្ធ ៥ ម៉ឺនដុល្លារ៖ អ្នកឈ្នះម្នាក់ ពីកម្មវិធី 10K Raffle។
ដើ ម្បីស្វែងយល់បន្ថេមពីការផ្តល់ជូនពិសេសពីក្រុមហ៊ុន Cellcard សូមចូលទៅកាន់គេហទំព័រ  www.cellcard.com.khឬ ចូល Like Faebook page របស់ក្រុមហ៊ុន Cellcard៕

No comments

Powered by Blogger.