Header Ads

ស្រាចេក គឺជាស្នាដៃរបស់សហគ្រាសគំនិតថ្មី ដែលបានទទួលស្កាល់ ពីមន្ទីរពិសោធន៍ឧស្សាហកម្មថា្នក់ជាតិ



ខេត្តកំពង់ចាមៈ

ដោយ៖ ឌឹម គឹមហាក់


សហគ្រាសគំនិតថ្មី ដែលកែច្នៃពីផ្លែចេក ទៅជាស្រា ឬផលិតផលផ្សេងៗទៀត ក្នុងទឹកដីស្រុកចំការលើ ខេត្ត​កំពង់​ចាម គឺជាផលិតផល​ដែល​​​មាន​គុណភាព និងអនាម័យខ្ពស់។

លោក ផារ៉ា ម្ចាស់ សហគ្រាសគំនិតថ្មី ស្ថិតក្នុងភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងថា សហ​គ្រាស​គំនិតថ្មី ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៣ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ដ៏មានសក្តានុពល​សំរាប់​វិស័យ​កសិកម្ម។

ភូមិតាអុង ជាតំបន់កសិកម្ម និងកសិឧស្សាហកម្មដ៏សំបូរបែប ដែលមានដីប្រកបដោយជីជាតិ ប្រជាជននៅទីនេះ​ភាគច្រើនជាអ្នកចំការ ពួកគាត់ដាំដំណាំជាច្រើនមុខខុសៗគ្នា ដូចជា ចេក កៅស៊ូ ស្វាយចន្ទី សណ្តែក ម្រេច ពោត។ល។ ដំណាំចេក ជាដំណាំសំខាន់ជាងគេ និងមានការដាំដុះលើផ្ទៃដីជាច្រើនពាន់ហិកតា ដោយសារការ​ដាំដុះ​​ច្រើន​​ដូច្នេះ ទើបរៀងរាល់ឆ្នាំ ​កសិករ​តែងជួបបញ្ហាខ្វះទីផ្សារ​ នៅពេលចេកផ្តល់ផលលើសតំរូវការ​នារដូវ​វស្សា។

ដោយសារមើលឃើញពីផលលំបាក់ទាំងអស់នេះហើយ ទើបក្នុងឆ្នាំ២០១៣ លោក ផារ៉ា​ បានបង្កើតសហគ្រាស​គំនិតថ្មី​នេះ​ឡើង ដើម្បីជួយទិញយកផលិតផលនានា ពិសេសផ្លែចេក ពីប្រជាកសិករយើង យកទៅផលិតនូវ​ផលិត​ផល​ជាច្រើន ដូចជា ស្ករចេក (ជាផលិតផលដំបូង និងមិនធ្លាប់មានពីមុនមក) ស្រាចេក ស្ករគ្រាប់ចេក ដំណាប់ចេក ស្ករគ្រាប់ដូង គ្រាប់ស្វាយចន្ទី ។ល។

ផលិតផលទាំងនេះ​ ត្រូវបានផលិតឡើងប្រកបដោយអនាម័យ គ្មានបន្ថែមសារធាតុគីមី មិនប៉ះពាល់ដល់សុខ​ភាព សុវត្ថិភាព សម្រាប់អ្នកទទួលទាន ដោយមានការត្រួតពិនិត្យ និងទទួលស្គាល់ដោយ មន្ទីរឧស្សាហកម្មខេត្ត មន្ទីរពិសោធន៍ឧស្សាហកម្មជាតិ នាយកដ្ឋានស្តង់ដារ នៃក្រសួងឧស្សាហកម្ម និងគណកម្មាធិការជាតិ ជុំរុញ​ចលនា​ភូមិ​១ ផលិតផលមួយ។

លោក ផារ៉ា បានបន្តថា ក្នុងការបន្ទុំចេក ​ក្នុងការផលិតស្រាចេកមួយលើកៗ មានចំនួន៣ពាន់ស្និត ហើយក្នុង១​ដប​​ លក់ចេញ៦ដុល្លារ  នៅក្នុងគម្រោងទៅមុខទៀត សហគ្រាសគំនិតថ្មី គ្រោងនឹងផលិតនូវស្ករគ្រាប់ដូង បន្ថែម​ទៀត


No comments

Powered by Blogger.