Header Ads

សែលកាត បង្ហាញពីការផ្តល់សេវាកម្មអស់រយៈពេលជាង២០ឆ្នាំ នៅឯ​ វិមានអនុស្សាវរីយ៏ នយោបាយ ឈ្នះ ឈ្នះ


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនឈានមុខគេ និងបម្រើការយូរជាងគេនៅក្នុងវិស័យទូរគមនាគមន៍ បានចូល​រួមអបអរ​ព្រឹត្តិការណ៏បុណ្យជាតិ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានអនុស្សាវរីយ៏ នយោបាយ ឈ្នះ ឈ្នះ និងការ​តាំងពិព័រណ៍សមិទ្ធផលនានា អបអរសារទរខួបលើកទី២០ នៃទិវានយោបាយ ឈ្នះ ឈ្នះ  នៅថ្ងៃទី២៩ ​ដល់ ថ្ងៃទី៣១ ខែ​ធ្នូនេះ។

កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវក្នុងជួររាជរដ្ឋាភិបាល ​មន្ត្រី​យោធា​ជាន់ខ្ពស់ ​និងអ្នកជំនួញទូទាំង​តំបន់ ឯកអគ្គ​​​​រាជទូត ក៏ដូច​​ជា​​ប្រជាជនកម្ពុជា និងភ្ញៀវទេសចរនានា។

កម្មវិធីនេះ នឹងរៀបចំប្រារព្ធធ្វើឡើងនៅ សង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ ក្នុងឱកាសចូលឆ្នាំសកល​អមជាមួយការ​បាញ់​កាំជ្រួចអបអរសាទរដ៏ធំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនរ៉ូយាល់​គ្រុប  ក្នុងការចូលរួមដើម្បីបង្ហាញជាពិសេស​អំពីការ​បំរើសេវាកម្មដល់ប្រជាជនកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកនេះ។ វត្តមានដ៏ពិសេសនេះ នឹងបង្ហាញពីប្រវត្តិដែល​ក្រុមហ៊ុន Cellcard ក្លាយជាអ្នកនាំមុខគេ នៃការបង្កើតថ្មី រួមទាំងភាពជាអ្នកដឹកនាំក្នុងការណែនាំអំពីបច្ចេកវិទ្យា 5G។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន Cellcard​បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង​ស្របពេលដែលក្រុមហ៊ុន Cellcard ទទួលបានជោគជ័យ នូវពានរង្វាន់ជាច្រើនក្នុងឆ្នាំ ជាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់​ទាំង​ក្នុងស្រុក ក្នុងតំបន់ និងទូទាំងសកលលោក លើបណ្តាញទំនាក់ទំនងដ៏អស្ចារ្យនៃបច្ចេកវិទ្យា 4G។

លោក អៀន វ៉ាត់សុន  បានបន្ថែមថា​ ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនខ្មែរ ផ្តោតទៅលើចក្ខុវិស័យ​ផ្នែកសេដ្ឋកិច្ច ​ឌីជីថល​​​ សម្រាប់ប្រទេសកម្ពុជា​ ពួកយើងប្តេជ្ញាក្នុងការផ្តល់សេវាអ៊ិនធើណិតទូរស័ព្ទ​ ក្នុងតម្លៃសមរម្យ​បំផុត ហើយបាន​ដំណើរ​ការសេវាថ្មីៗជាច្រើន ដើម្បីពង្រីក និងពង្រឹងសេវារបស់យើង។

វិមាន ឈ្នះ ឈ្នះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ សម្រាប់បុគ្គលិកក្រុមហ៊ុន Cellcard នឹងដើម្បីរស់នៅជាមួយ​គ្នាក៏ដូចជាការយកចិត្តទុកដាក់នៅក្នុងបេះដូង ដើម្បីផ្តោតលើឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបន្តសេវានៅក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជា អាចបន្តទុកចិត្តលើក្រុមហ៊ុន Cellcard ក្នុងការផ្តល់ជូនគ្រប់តម្រូវការ របស់ប្រជាជន​ដើម្បីផ្តល់ឲ្យ​ពួក​គេនូវការទទួលបានបច្ចេកវិទ្យា និងឧបករណ៍ ដើម្បីរៀបចំសម្រាប់ពេលអនាគត៕​

No comments

Powered by Blogger.