Header Ads

អាជ្ញាធរ ខណ្ឌដូនពេញ បានរៀបចំសណ្តាប់ធ្នាប់ក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ ដោយបើកទីកន្លែងផ្ញើរឡាន ម៉ូតូ ដោយមិនគិតកំរ៉ៃ ​រយៈ៣ថ្ងៃ


ភ្នំពេញៈ

ដោយៈ ឌឹម គឹមហាក់


រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ៣០ ៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណក្បែរវិមានឈ្នះឈ្នះ មានសន្តិសុខ ខណ្ឌដូនពេញ បានរៀបចំសណ្តាប់ធ្នាប់ ​កុំឲ្យកកស្ទះចរាចរណ៍នៅតាមដងវិថីនោះ ទើបសាលាខណ្ឌដូនពេញ បានរៀបចំ បើកទីលានផ្ញើរឡាន ម៉ូតូ ដោយអត់យកប្រាក់​ជូន​​ដល់ប្រជាពលរដ្ឋ ដែលចូលមកកម្សាន្ត​សប្បាយ​ក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះនេះ។

ក្នុងថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃទី១ នៃការដាក់សម្ពោធវិមានឈ្នះឈ្នះ ឋិតក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេព្រិទ្ធកិតិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។

នៅពេលបានទទួលប័នបទបញ្ជាថ្នាក់លើ គឺពីគណៈអភិបាលខណ្ឌដូនពេញ ក្រុមសន្តិសុខ បានរៀបចំសណ្តាប់​ធ្នាប់ បើកទីលានផ្ញើរកង់ ម៉ូតូ  ឡាន​ ជាសាធារណៈ​ ដោយមិនយកលុយពីអ្នកផ្ញើរម៉ូតូ ឡានទាំងនោះឡើយ។

លោក សាមិត សន្តិសុខខណ្ឌដូនពេញ បានលើកឡើងថា ការបើកទីតាំងផ្ញើរឡាន ម៉ូតូ ដោយមិនគិតយកប្រាក់​នេះ គឺជាបញ្ជារបស់ថ្នាក់លើ ក្នុងការអនុគ្រោះជួយសម្រួលដល់ប្រជាពលរដ្ឋយើង ដែលមកពីគ្រប់ទិសទី ចូល​មកកម្សាន្តក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះនេះ។

សូមបញ្ជាក់ថា នៅក្នុងតំបន់វិមានឈ្នះឈ្នះនេះ មានការដាក់ផ្ញើរកង ម៉ូតូ ឡាន ២ទៅ៣កន្លែង ដែលសុទ្ធសឹង​យក​ប្រាក់ក្នុងម៉ូតូ១គ្រឿង ២០០០រៀល ដោយចំឡែកតែសន្តិខណ្ឌដូនពេញ បានលះបង់នូវពេលវេលា​ចុះមក​រៀបចំកន្លែងផ្ញើរឡាន ម៉ូតូនេះ ​ដោយឥតគិតថ្លៃ​ពោលគឺជាគំរូដ៏ល្អមួយ ឲ្យយើងឃើញថា បើប្រៀបធៀងកន្លែង​ផ្ញើរម៉ូតូ ឡាន នីមួយៗក្នុង១ថ្ងៃៗមិនតិចម៉ឺនរៀលទេ ដែលទទួលបានចំណូលពីការផ្ញើរនេះ៕

No comments

Powered by Blogger.