Header Ads

ប្រវត្តិសាស្ត្រ៖ អណ្តូងប្រេងកសាងឡើង ជាមួយប្រាសាទអង្គរធំ

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


អណ្តូងប្រេង ស្ថិតនៅភាគខាងជើង នៃប្រាសាទអង្គរធំ ជាន់ទី២នៃប្រាសាទ ដែលគ្រប់សម័យកាល​គេចាត់ទុក​ជា​អណ្តូងប្រេងនេះសក្តិសិទ្ធខ្លាំងណាស់ ដោយមានទឹកត្រជាក់ ដូចទឹកកក ក៏ប៉ុន្តែក្រោយៗមកទៀត ទីតាំង អណ្តូង​​ប្រេងនេះកាន់រាក់ទៅៗ ដោយសារខ្សាច់ដែលហូរតាមទឹក ក៏ក្លាយជាកំណករឹងស្ងួត ក្រាបទៅនឹងដីនា​រដូវ​​ប្រាំង។

តាមប្រវត្តិអណ្តូងប្រេងនេះ លោកម៉ៅ ធី ភ្នាក់ងារអភិរក្សអង្គរ បានឲ្យដឹងថា ការពិតទៅឈ្មោះថាអណ្តូងប្រេង គឺជាឈ្មោះហៅតៗគ្នាមកទេ ហើយក្នុងអណ្តូងក៏ពុំមានជាតិប្រេងអ្វីដែរ គ្រាន់តែជាឈ្មោះទឹកអណ្តូង ធម្មតា​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែដោយសារជំនាន់មុនយល់ឃើញថា ទឹកក្នុងអណ្តូងប្រេងនេះ ដងចេញមកមិនចេះរីង ក៏ឲ្យ​ឈ្មោះថា អណ្តូងប្រេងសក្តិសិទ្ធតែម្តងទៅ ​ហើយចាស់ៗជំនាន់នោះ តែងតែយល់ថា ជាអណ្តូងចេញមិនចេះរីង ស្ងួត តាមការពិតជាការជីកចំខ្សែទឹកណាមួយ ទើបធ្វើឲ្យទឹកក្នុងអណ្តូងមិនចេះរីង។

លោក ម៉ៅ ធី បានសន្និដ្ឋានថា       អណ្តូងប្រេងក្នុងប្រាសាទអង្គធំ មានទំហំមាត់លើមិនដល់១ម៉ែត្រទេ ដោយ​មាន​​​ជម្រៅរហូតដល់១៥ម៉ែត្រ ចំណែកបាតក្រោមជាខ្សាច់សុទ្ធ។ អណ្តូងប្រេងនេះ កសាងឡើងពីការតំរៀងជាថ្ម ឥដ្ឋឡើង ជាទម្រង់អណ្តូងទឹកសម្រាប់ទប់ទឹកប្រើប្រាស់ ក្នុងការកសាងអង្គរធំនោះតែម្តង។

កាលពីសង្គមមុនមានអ្នកបោះផ្លែដូង​ ចូលទៅក្នុងអណ្តូងប្រេងនេះ ផ្លែដូងអាចអណ្តែតចេញទៅ នៅឯបឹងទន្លេ​សាប​ឯណោះ។ គូសបញ្ជាក់ថា ប្រាសាទអង្គរធំកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន្នទី៧ ក្នុងគ្រាដែលដែន​ដី មហានគរ បានក្លាយទៅជាចក្រភពខ្មែរ មួយដ៏រុងរឿងនាសម័យកាលណោះ ឯង៕

No comments

Powered by Blogger.