Header Ads

ប្រជា​ពល​រដ្ឋ​ ក្នុងឃុំរកាខ្ពស់ ប្រកបមុខរបរដាំផ្ទី ច្រើនជាងគេអ្នក


ខេត្តកណ្តាលៈ

ដោយ៖ ញ៉ែម​សុវត្ថារ៉


ភូមិសាស្ត្រក្នុងខេត្តកណ្តាល មានផ្ទៃដីធំទូលាយសម្រាប់ប្រកបមុខរបរកសិកម្ម ​​ ក្នុងការដាំដុះដំណាំគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋយើងកំពុងបង្ករបង្កើនផល ដូចជាធ្វើស្រែ និងដំណាំបន្លែបន្ទាប់បន្សំជាច្រើនទៀត ដែលជួយ​ដល់​ការផ្គត់ផ្គង់ក្នុងគ្រួសារឲ្យ មានជីវភាពធូរធារច្រើន។
ដំណាំដែលប្រជាកសិករ ធ្វើការដាំដុះ​នោះ គឺ ពោត សណ្តែក ត្រសក់ ពិសេស គឺ​ដំណាំផ្ទីដូងតែម្តង ដែលប្រជា​ពល​រដ្ឋ​ក្នុងឃុំរកាខ្ពស់ ដាំច្រើនជាងគេ។

អ្នកស្រី អួន ជាអ្នករស់នៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ដំណាំផ្ទីដូងនេះ ដាំប្រើរយៈពេលតែ ១ខែប៉ុណ្ណោះ ដោយក្នុង១ឆ្នាំអាចដាំបានពី២ទៅ៣ដង។ ហើយផ្ទីដូងនេះ ក៏ត្រូវការជី និងថ្នាំកំចាត់សត្វ​ល្អិត​ផងដែរ។ អ្នកស្រី អួន បានបន្តទៀតថា ស្ទើតែគ្រប់គ្រួសារទៅហើយ ដែលដាំផ្ទីដូងនេះ ​ដោយសារតម្រូវការ​ទីផ្សារជាចាំបាច់រាល់ថ្ងៃ​។

នៅក្នុងទីផ្សារផ្ទីដូងនេះ អាចលក់បាន១គីឡូស្មើនឹង ៧០០រៀល ទៅ ១០០០រៀល ហើយក្នុង១ថ្ងៃអាចច្រូតយក​ទៅ​​លក់បាន ៥០គីឡូ និងរយៈពេល១អាទិត្យ ទើបអាចកាត់បានម្តទៀត។ ត្បិតតែផ្ទីដូងនេះ ​មានការទទួល​ទានច្រើន តែក៏កុំភ្លេចថា នៅមានប្រភេទផ្ទីផ្សេងទៀត ដែលមានរស់ជាតិឆ្ងាញ់ដូចគ្នា គឺផ្ទីបន្លា ផ្ទីថ្ម និងផ្ទីអាចម៌​មាន់ជាដើម។ តែប្រភេទផ្ទីទាំងនេះ គ្មានទីផ្សារនឹងក៏គ្មានអ្នកទទួលទានផងដែរ ក៏ដោយសារតែផ្ទីទាំងនេះ ដុះនៅតាមដីឡូតិ៍ទំនេរ ឬតាមរបងផ្ទះគេ៕

No comments

Powered by Blogger.