ខណៈពេលគណបក្សសង្គ្រោះជាតិ ធ្វើការបែកបាក់សាមគ្គីគ្នា ដូចធ្វើឲ្យគណបក្សកាន់អំណាច កាន់តែមានប្រជាប្រិយិ៍ កាន់តែខ្លាំង
ដោយ៖ សេង ស៊ីដារ៉ូ
គណបក្សសង្គ្រោះជាតិ មានស្ថាប័នដឹកនាំធំចំនួនបី គឺគណៈកម្មាធិនាយក ប្រៀបដូច រដ្ឋសភា គណៈកម្មាធិការប្រតិបត្តិ ប្រៀបបានដូច រដ្ឋាភិបាល និងគណៈកម្មាធិការវិន័យ ប្រៀបបានដូច តុលាការ ចំណែកឯ គណៈអចិន្រ្តៃយ៍ របស់បក្សជាស្ថាប័នស្នូលថ្នាក់កណ្តាល ប្រៀបបាននឹងគណរដ្ឋមន្ត្រី។
គណបក្សមានលក្ខន្តិកៈ ដែលជាច្បាប់កំពូលរបស់បក្ស និងបទបញ្ជាផ្ទៃក្នុង ដែលចែងលំអិតបន្ថែមលើលក្ខន្តិកៈ។ ដូច្នេះគណបក្ស មានយន្តការគ្រប់គ្រាន់ ដើម្បីអនុវត្តលើការងារប្រចាំថ្ងៃ និងការកាត់ក្តីលើអ្នកប្រព្រឹត្តផ្ទុយពីច្បាប់ទាំងពីរនេះ។
ចុះហេតុអ្វី មិនប្រើវិធានការផ្ទៃក្នុង បែជាមកប្រកូកប្រកាសជាសាធារណៈទៅវិញ?
ពិតណាស់អ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិដែរ តែបើមើលលើចំណាត់ការ ដែលយករឿងមកប្រកាសជាសាធារណៈបែបនេះ វាមានគុណវិបត្តិដល់ខ្លួនយើងច្រើនជាង គឺនាំឲ្យគណបក្សប្រជាជន ជាពិសេសសម្តេច ហ៊ុន សែន រួចខ្លួនពីការទទួលខុសត្រូវ ចំពោះការខិតខំរំលាយគណបក្សសង្គ្រោះជាតិ ទៅវិញ។ គេទុកឲ្យគ្នាយើងវាយគ្នាយើង ហើយរលាយដោយខ្លួនឯង នៅពេលជំលោះឈានដល់ចំនុចកំពូល ហើយអន្តរជាតិ ក៏ពិបាកនិយាយទៀត។
រីឯប្រជាពលរដ្ឋចាប់ផ្តើម ច្របូកច្របល់ក្នុងចិត្តចំពោះការបែកបាកសាមគ្គីផ្ទៃក្នុង បក្សសង្គ្រោះជាតិ។ ទីបំផុតរលាយទាំងអស់គ្នា ហើយសម្តេច ហ៊ុន សែន កាន់អំណាចស្របច្បាប់ដដែល។
អន្តរជាតិនិយាយលែងកើត ហើយថ្ងៃក្រោយបែបជារាងចាល លែងនិយាយអ្វីទៀតហើយ ព្រោះខំគាំទ្រ តែបែជាយើងឈ្លោះគ្នាឯង។ ខ្ញុំមិនគាំទ្រទង្វើក្បត់បក្ស តែខ្ញុំសូមឲ្យគណបក្ស អនុវត្តវិធានការច្បាប់ផ្ទៃក្នុង ជាជាងហែកទ្រូងឲ្យក្អែកចឹក។ សូមចងចាំថា ជំលោះ គ្មានផលល្អសំរាប់អ្នកណាទាំងអស់ គឺ រាស្ត្រនឹងទំលាក់ចោលនៅពេលអស់ជំនឿ និងអស់សេចក្តីសង្ឃឹម ទៅលើគណបក្សនយោបាយ ទាំងអស់គ្នា៕
ដកស្រង់ចេញពី https://www.facebook.com/pen.vano

Post a Comment